CamNews

ប្លែកៗ 

រកឃើញម្ជុលក្នុងសួត​អតីតប្រធានាធិបតីកូរ៉េ


(ម្ជុល​វិទ្យា​សាស្រ្ដនុងសួត​អតីតប្រធានាធិបតីកូរ៉េ )

ដើម​ហេតុ​ដំបូងនៃ​ហេតុ​ការណ៍​នេះ​គឺ អតី​ត​ប្រធានា​ធិប​តី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក Roh Tae-woo បាន​សម្រេចចិត្ត​ទៅ​ព្យាបាល​នៅ​មន្ទី​រ​ពេទ្យ​ ដោយ​សារ​តែ​គាត់​ចេះ​តែក្អក​មិន​ឈប់​ឈរ​។ ទី​បំផុត​ក្រុម​គ្រូ​ពេទ្យ​បាន​ប្រទះ​ឃើញ​ម្ជុល​វិទ្យា​សាស្រ្ដ ដែល​គេ​ប្រើ​សម្រាប់​ចាក់​ព្យា​បាល​ជំងឺ​ បាន​ស្ថិត​នៅ​ក្នុង​សួត​​របស់​គាត់​។ ក្រុម​គ្រូ​ពេទ្យ​ទាំង​នោះ​បាន​ធ្វើ​ការ​វះ​កាត់​ ដើម្បី​យក​ម្ជុល​វិទ្យា​សាស្រ្ត​នោះ​ចេញ​ពី​ក្នុង​សួត​​ផ្នែក​ខាង​ស្ដាំ​របស់​គាត់​។

(អតី​ត​ប្រធានា​ធិប​តី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​លោក Roh Tae-woo)

បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​របស់​កូរ៉េ បាន​រាយ​ការណ៍​ថា លោក​អតី​ត​ប្រធានា​ធិប​តី​ Roh មាន​អាយុ 75ឆ្នាំ ​​បាន​ចេញ​ពី​មន្ទីរ​ពេទ្យ​នៃ​សាកល​វិទ្យាល័យ​ជាតិ​ក្រុង​​សេអ៊ូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​ ក្រោយ​ពី​គាត់​ត្រូវ​បាន​គ្រូ​ពេទ្យ​ធ្វើ​ការ​វះ​កាត់​យក​ម្ជុល​ដែល​មាន​ទំហំ 6,5cm​ (រូប​ខាង​ក្រោម​) នោះ​ចេញ​។

លោក​វេជ្ជ​បណ្ឌិត​កំពុង​តែ​មាន​ការ​ឈឺក្បាល​វិលមុខ​ គិត​មិន​ចេញ​ ថា​ហេតុ​អ្វី​បាន​ជា
មា​ន​ម្ជុល​នៅ​ក្នុង​សួត​របស់លោក Roh ទៅ​វិញ​។ ចំណែក​ឯ​គ្រូ​ពេទ្យ​ដែល​មាន​ជំនាញ​ខាង​ព្យាបាល​ដោយ​ចាក់​ម្ជុល​វិទ្យាសាស្រ្ដ​វិញ ក៏​បាន​និយាយ​ដែរ​ថា មិន​មាន​ដំណាក់​កាល​នៃការ​ព្យា​បាល​ណាដែល​ត្រូវ​ចាក់​ម្ជុល​លើ​សួត​នោះ​ទេ​ ហើយ​ក៏​មិន​អាច​ចាក់​រហូត​ចូល​ដល់​ខាង​ក្នុង​ទាំង​មូល​អញ្ចឹង​ដែរ​។

លោក​វេជ្ជ​បណ្ឌិត​ Sung Myung-whun បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​មន្ទី​រពេទ្យ​ក្រោយ​ពេល​បញ្ចប់​ការ​វះ​កាត់​ថា គាត់​មិន​អាច​រក​ឃើញ​មូល​ហេតុ​ថា​ហេតុ​អ្វី​ម្ជុល​អាច​ចូល​ទៅ​ដល់​ក្នុង​សួត​នោះ​ទេ​។ វា​គឺ​ជា​ករណី​ដ៏​អាថ៌​កំបាំង​បំផុត​សម្រាប់​គាត់​។

គួរ​រំលឹក​ដែរ​ថា លោក Roh បាន​កាន់​តំណែង​ជា​ប្រធានា​ធិប​តី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចាប់​ពី​ឆ្នាំ 1988ដល់​1993។ លោក​បាន​ចាប់​ផ្ដើម​មាន​សុខ​ភាព​ទ្រុធ​ទ្រោម​ចាប់​តាំង​ពីឆ្នាំ 2002 មក​ម្លេះ​ នៅ​ពេល​ដែល​គាត់​ទទួល​ការ​វះ​កាត់​ព្យា​បាល​ក្រពេញ​ប្រូ​ស្ដាត​។

(ដោយ៖ Sarika)

Tags: