CamNews

ព័ត៌មានជាតិ 

Update : "គ្រោះថ្នាក់" ផ្លូវចំការដូង ប្រកាសផ្អាកចរាចរណ៍ទាំងស្រុង ឥលូវ ....

(ភ្នំពេញ)៖ កំណាត់ផ្លូវ២១៧ (ផ្លូវចំការដូង) ត្រូវបានបើកដំណើរការឡើងវិញហើយ ក្រោយផ្អាក់មួយរយៈពេលធំ ដោយសារតែហូរច្រោះដាច់ដោយទឹកភ្លៀង។

ជាក់ស្ដែង នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង និងមន្ត្រីរាជការ បានចុះពិនិត្យការតភ្ជាប់កំណាត់ផ្លូវ២១៧ (ចំការដូង) ដែលត្រូវបានទឹកភ្លៀងហូរច្រោះដាច់ កាលពីពេលកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋឡើងវិញ។

លោកអភិបាលខណ្ឌ បញ្ជាក់ថា «បច្ចុប្បន្នការតភ្ជាប់កំណាត់ផ្លូវ២១៧ បានបញ្ចប់ជាស្ថាពរ និងដាក់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅមកបានឡើងវិញ ក្រោយការផ្អាកដំណើរការអស់រយៈពេល ប្រមាណ២សប្តាហ៍ ដោយសារកម្រិតទឹកភ្លៀងខ្លាំង និងជំនន់ស្ទឹងព្រែកត្នោត»

សូមបញ្ជាក់ថា ​ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌដង្កោ បានយកចិត្តទុកដាក់តភ្ជាប់កំណាត់ផ្លូវ២១៧ (ផ្លូវចំការដូង) ចាប់ពីស្ពានព្រែកជ្រៃ ដល់រង្វង់មូលដីក្រហម ដែលត្រូវបានទឹកហូរច្រោះ និងបានផ្អាកការធ្វើដំណើរឆ្លងកាត់នាពេលកន្លងមក​​៕

-"គ្រោះថ្នាក់" ផ្លូវចំការដូង ប្រកាសផ្អាកចរាចរណ៍ទាំងស្រុង ដោយសារតែ.....

 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news