អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃទី ២១
វិច្ឆិកាម្សិលមិញនេះថា ក្មេងស្រីវ័យជំទង់ម្នាក់ បានដែកដួលសន្លប់ក្នុងបន្ទប់របស់ខ្លួន ដោយ
សារតែខូចចិត្ដរឿងមិត្រប្រុសរបស់ខ្លួន បែកចិត្ដទៅមានអ្នកថ្មី។
Alara Lawson គឺជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ មានវ័យ ១៤ឆ្នាំ រស់ក្នុងគ្រួសារអភិជនមួយ
ដែលមានឪពុកមា្ដយជាវេជ្ជបណ្ឌិត ហើយមានផ្ទះតម្លៃដល់ទៅ ៧៥០,០០០ផោន មានទី
តាំងនៅតំបន់ Newbury ទីក្រុង Berkshire ប៉ែកខាងជើងនៃប្រទេសអង់គ្លេស។
Alara Lawson ត្រូវបានស្លាប់ក្នុងរយៈប៉ុន្មានម៉ោង នៅក្នុងមន្ទីពេទ្យមួយ ក្រោយពេលដែល
ឪពុកម្ដាយ និងបងប្រុសរបស់នាង ដឹកនាងតាមរថយន្ដសង្រ្គោះបន្ទាន់ទៅព្យាបាល។ ម្ដាយ
របស់ Lawson បាននិយាយថា បន្ទាប់ពី Lawson ស្លាប់ទៅ គាត់ក៏បានរកឃើញសារមួយ
ដែលសរសេរដោយផ្ទាល់ដៃ Lawson ថា "ស្នេហារយៈពេលបីឆ្នាំ គឺការឈឺចាប់ និងការស
ម្លាប់ខ្លួន"។ ដូចនេះ គឺមានមានន័យថា Lawson បានចាប់ផ្ដើមស្រឡាញ់មិត្រប្រុសនាង តាំង
ពីនាងមានអាយុ ៩ឆ្នាំម្លេះ "ម្ដាយរបស់នាងបញ្ចាក់"។
ផ្ទះរបស់នាង Lawson
មិត្រភ័ក្រជិតស្និតរបស់ Lawson ដែលរៀនបន្ទប់ជាមួយនាង បាននិយាយថា ក្នុងរយៈពេល
ប៉ុន្មានខែនេះ Lawson ហាក់បីដូចជាមានសភាពស្រង៉ូតស្រង៉ាត់ណាស់ តែនៅពេលដែលសួរ
នាងថា មានរឿងអ្វី នាងមិនដែលឆ្លើយទេ ទីបំផុតនាងត្រូវស្លាប់ដោយសារការគ្រំាគ្រាចិត្ដ៕
ដោយ៖ វត្ដី
ប្រភព៖ dailymail