តាមរយៈសមយុទ្ធយោធា ដែលកំពុងត្រូវបានដាក់ពង្រាយ នៅគ្រប់មូលដ្ឋាន ក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ ក្រុមអគ្គមេបញ្ជាការ ដែលដណ្ដើមអំណាច បានធ្វើឱ្យពលរដ្ឋ មានភាពភ័យខ្លាចថា ពួកគេ នឹងរកឧបាយកលប្រើកម្លាំងសម្លាប់ប្រជាជនរបស់ខ្លួន ។ ការដាក់កំហិតចំពោះក្រុមបាតុករដោយសន្ដិវិធីនាពេលថ្មីៗនេះ ត្រូវបានតបតមកវិញដោយគ្រាប់កាំភ្លើង ហើយកងកម្លាំងសន្ដិសុខ បានសម្លាប់ប្រជាជនអស់ជាង ៥០ នាក់ គិតមកដល់ពេលនេះ ។
ជនរងគ្រោះជាច្រើននាក់ ត្រូវបានសម្លាប់ដោយការបាញ់បំបែកក្បាល - ជាសញ្ញាបញ្ជាក់ថា កងកម្លាំងយោធា បានប្រើមធ្យោបាយបាញ់សម្លាប់ ធ្វើជាផ្នែកមួយនៃការបង្ក្រាបទ្រង់ទ្រាយធំ ដែលរួមបញ្ចូលនូវបម្រាមគោចរ ការបិទបណ្ដាញអ៊ីនធឺណិតនៅពេលយប់ ការដាក់ពង្រាយរថក្រោះ និងកងប្រដាប់អាវុធ នៅតាមដងផ្លូវ និងបង្កើតច្បាប់ដាក់កំហិតចំពោះសេរីភាពបញ្ចេញមតិ និងការប្រមូលផ្ដុំគ្នា ។
បើតាមការព្យាករណ៍ទុកមុន ការធ្វើរដ្ឋប្រហារ និងអំពើហិង្សារប្រព្រឹត្ដចំពោះជនស៊ីវិលគ្មានអាវុធ បានបំពក់អោយមានការថ្កោលទោសជាអន្ដរជាតិ ការដាក់ទណ្ឌកម្មថ្មីដោយអាមេរិក ចក្រភពអង់គ្លេស និងកាណាដា ព្រមទាំងការគម្រាមដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប ។
ក៏ប៉ុន្ដែរបាយការណ៍បែបនេះ គឺត្រូវបានធ្វើឡើងតិចជាង ការសង្កត់ធ្ងន់ទៅលើភាពមានកម្រិតនៃធនធានការទូតរបស់ពិភពលោក ដែលប្រើដើម្បីប្រឆាំងវិបត្ដិធម្មជាតិប៉ុណ្ណោះ ជាពិសេស នៅពេលដែលរដ្ឋាភិបាលភាគច្រើន កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ឬកំពុងព្យាយាម រើខ្លួនពីការធ្លាក់ចុះសេដ្ឋកិច្ច ហើយមេដឹកនាំយោធា ហាក់ដូចជាពុំខ្វល់ខ្វាយ ពីការប្រែក្លាយប្រទេសរបស់ខ្លួនមកសភាពល្អប្រសើរវិញទាល់តែសោះ ។
លោកស្រី Michael Vatikiotis អ្នកជំនាញការប្រចាំនៅអាស៊ីអាគ្នេយ៍ បានប្រាប់ឱ្យដឹងថា៖ “កងទ័ពមីយ៉ាន់ម៉ា មានប្រវត្ដិយូរលង់ណាស់មកហើយចំពោះការមិនស្ដាប់ពិភពលោកខាងក្រៅ មិនខ្វល់ពីការគិតរបស់មនុស្ស ចិញ្ចឹមជីពជនដោយសាមញ្ញតាមរបៀបទទួលខុសត្រូវ ជាការផ្ដាច់ខ្លួន ដែលប្រែជារំលោភបំពាន ជាខាងក្រោយ”។
តាមតថភាព វាពិបាកក្នុងការមើលឃើញថា តើ ការបាត់បង់កិត្ដិយសជាអន្តរជាតិ ឬក៏ការដាក់ទណ្ឌកម្ម ដែលជាឧបករណ៍ជំទាស់ចំៗ ជាមួយនឹងអត្រាជោគជ័យនៅមានកម្រិតនេះ អាចជំរុញអគ្គមេបញ្ជាការយោធា ឱ្យដោះលែងថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលពួកគេកំពុងឃុំខ្លួន និងទទួលស្គាល់ថា យោធាបានចាញ់ឆ្នោត នៅការបោះឆ្នោតសកលខែវិច្ឆិកានោះណាស់ ។ ហើយ វិធានការណ៍ប្រឆាំងនឹងយោធា ដែលទំនងជាគាំទ្រដោយចិន និងរុស្ស៊ី ក៏ប្រើការណ៍មិនទាន់ពេញលេញទៅទៀត ដែលបានដាក់អនុវត្ដស្រាលៗ ក្នុងការឆ្លើយតបចំពោះរដ្ឋប្រហារ ។
ដូច្នេះ តើមានមធ្យោបាយណាមួយ ដែលអាចជម្រុញទឹកចិត្ដយោធាឱ្យដកថយ ដែរ ឬទេ? ប្រទេសមីយ៉ាន់ម៉ា គឺជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍(អាស៊ាន) ជាប្លុកនយោបាយ ដែលអាចមានឥទ្ធិពលបំផុត លើមេបញ្ជាការយោធា ។ មកទល់នឹងពេលនេះ ប្លុកអាស៊ាន បរាជ័យក្នុងការបង្រួបបង្រួមគ្នា ចូលរួមដោះស្រាយវិបត្ដិនេះ តាមការអំពាវនាវដ៏ខ្លាំងក្លា ប៉ុន្ដែប្លុកនេះ គួរតែសាមគ្គីគ្នាដោះស្រាយបញ្ហានេះយូរមកហើយ ។ ប្រសិនបើប្រទេសជាសមាជិកដូចជា ប្រទេសថៃជាដើម ចាប់ផ្ដើមមើលឃើញជំនន់នៃជនភៀសខ្លួន(ពីមីយ៉ាន់ម៉ា) ដោយការផ្លាស់ប្ដូរភាពចលាចលនេះ ទៅជាវិបត្ដិក្នុងតំបន់របស់ខ្លួននោះ ប្រហែលជាអាចបង្ខំសមាជិកអាស៊ានអោយផ្អាកគោលនយោបាយមិនជ្រៀតជ្រែក(កាតព្វកិច្ចរដ្ឋជាសមាជិក) និងអនុវត្ដគោលជំហរដ៏រឹងមាំប្រឆាំងនឹងរបបយោធា -ជារឿង ដែលប្លុកនេះគួរធ្វើដើម្បីកិត្ដិសព្ទរបស់អាស៊ាន ។
សហគ្រាសពាណិជ្ជកម្មតំបន់ក៏ប្រហែលជាអាចដើរតួនាទីមួយក្នុងការកំណត់មាគ៌ាសម្រាប់រដ្ឋាភិបាល ដែលកំពុងមានការប្រុងប្រយ័ត្នរបស់ខ្លួន ។ ជាតួយ៉ាង ក្រុមហ៊ុនភេសជ្ជៈខ្នាតយក្សរបស់ជប៉ុន Kirin Holdings បាននិយាយរួចមកហើយថា ខ្លួនបាននិងកំពុងកាត់បណ្ដាញជាមួយនឹងក្រុមហ៊ុនពហុផលិតផល ដែលកាន់កាប់ដោយយោធា ក្នុងប្រទេសមីយ៉ាន់ម៉ា ។ ក្រុមហ៊ុនដទៃទៀត ក៏អាចអនុវត្ដបែបនេះ បានដែរ ។
វាមិនមែនជារឿងងាយស្រួលធ្វើនោះទេ ។ យោធារបស់មីយ៉ាន់ម៉ា មានកេរ្ដិ៍ឈ្មោះបោះសម្លេងរឿងសាហាវឃោរឃៅយ៉ាងខ្លាំង វាជារឿង ដែលខ្ញុំបានឃើញដំបូងគេ អំឡុងដំណើរទស្សនកិច្ចលើកទី១ របស់ខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងឆ្នាំ ១៩៨៩ ។ រយៈពេល ១ ឆ្នាំកន្លងទៅថ្មីៗនេះ ការបង្ក្រាបដ៏សាហាវយង់ឃ្នងរបស់រដ្ឋាភិបាលចំពោះចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយនិស្សិតមួយរូប បានសម្លាប់មនុស្សរាប់ពាន់នាក់ ។ ខ្ញុំបានសម្ភាសន៍សកម្មជននិស្សិតជាច្រើននាក់ ដែលស្ទើរតែមិនអាចនិយាយចេញ ពេលបរិយាយពីការសម្លាប់រង្គៀល ។ ការបង្អត់អាហារ ការហាមមិនឱ្យដេក ការធ្វើទារុណកម្មផ្លូវកាយ ត្រូវបាននិស្សិតទាំងនោះពិពណ៌នាប្រាប់ខ្ញុំថា ជាផ្នែកនៃវិធានការណ៍ ដែលត្រូវបានប្រើដើម្បីសួរចម្លើយ ។ រយៈពេលមិនយូរប៉ុន្មាន ក្រោយពីខ្ញុំត្រូវបានឃុំខ្លួនពីបទប្រមាញ់រូបភាពទីផ្សារ វរសេនីយ៍ទោកងទ័ពម្នាក់ បានថ្លែងចំពោះខ្ញុំថា ៖ “ មនុស្ស ត្រូវតែរៀនពីវិន័យ មុនពេលដែលពួកគេអាច មានរបបប្រជាធិបតេយ្យ” ។
អាកប្បកិរិយាឫកធំរបស់យោធា ចំពោះស្ថាប័នអឺរ៉ុប នៅតែដក់ក្នុងចិត្ដយ៉ាងជ្រៅរបស់ពួកគេ ។ នៅអំឡុងដាក់ប្រទេសក្នុងគ្រាអាសន្នដោយសារព្យុះ Cyclone Nargis ឆ្នាំ ២០០៨ ដែលត្រូវបានអះអាងថា ស្លាប់មនុស្សជិត ១៤០,០០០ នាក់ និងប៉ះពាល់ដល់ប្រជាជន ២,៤ លាននាក់នោះ រដ្ឋាភិបាលយោធា បានប្រើភាពគ្មានកោតក្រែងរបស់ខ្លួន ដើម្បីទទូចអោយពិនិត្យបញ្ជីក្រុមការងារផ្ដល់ជំនួយមនុស្សធម៌ ដែលតែងតាំងដោយការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ របាយការណ៍ផ្ដល់ជំនួយ ដែលយោធាបានបន្លំ ត្រូវបានលាតត្រដាងជាសកល ហើយក្រុមមនុស្ស ដែលរាយការណ៍បំប៉ោងគ្រោះមហន្ដរាយ ត្រូវបានចាប់ខ្លួន ។
យ៉ាងណាក៏ដោយ ក៏នៅមានភាពខុសគ្នាមួយចំនួន នៅអំឡុងពេលនេះ ។ ការធ្វើរដ្ឋប្រហារចុងក្រោយបំផុតនេះ ប្រហែលជាត្រូវបានជំរុញទឹកចិត្ដដោយជ័យជម្នះនៃការដណ្ដើមអំណាចរបស់យោធាថៃ ដែលស្ថិតនៅព្រុំដែនរួម កាលពីឆ្នាំ ២០១៤ ប៉ុន្ដែក្រុមអគ្គមេបញ្ជាការ ទំនងជាមើលស្រាលកម្រិតកម្លាំងនៃអ្នកតស៊ូប្រឆាំង ជាពិសេសគឺ ចលនាមិនដើរតាមរបស់ជនស៊ីវិល ដែលធ្វើឱ្យស្ទះដំណើរការទ្រង់ទ្រាយធំទាំងផ្នែករដ្ឋ និងឯកជន ។
អ្វីដែលយើងកត់សម្គាល់ឃើញខុសប្លែកពីធម្មតា អំពីក្រុមអ្នកតវ៉ា ប្រឆាំងនឹងការបង្រ្កាបរបស់យោធានោះគឺថា ក្រុមយុវជនទាំងអស់នោះ សុទ្ធតែមានវ័យក្មេងៗ ដែលបានរស់នៅជាច្រើនឆ្នាំ នៅក្នុងសេរីភាពនយោបាយដ៏អស្ចារ្យ និងត្រូវបានផ្សារភ្ជាប់គ្នាតាមរយៈបណ្ដាញសង្គម ។ ការបង្ហាញពីសមត្ថភាពផ្នែកសុភវិនិច្ឆ័យរបស់ពួកគេ គឺជាកិច្ចប្រឹងប្រែងគិតទុកជាមុន ដើម្បីប្ដឹងដល់សហគមន៍អន្ដរជាតិ តាមរយៈបដាច្រើនភាសា និងពាក្យស្លោកតវ៉ាដូចជា ពាក្យស្លោក “ "F**k the Coup" ដែលបាន សរសេរលើផ្លូវមេរបស់ទីក្រុង ។
ចរន្ដមិនចេះចប់ នៃរូបភាពដ៏មានអំណាចរបស់បាតុករ ប្រៀបបានជារាជនីសម្រស់ និងប្រៀបបានដូចជាអ្នកហាត់សាច់ដុំមិនពាក់អាវ ព្រមទាំងវីដេអូតន្រ្ដី ដែលត្រូវបានចែករំលែក នៅលើកញ្ចក់ទូរទស្សន៍សកល និងអ្នកទស្សនា លើបណ្ដាញសង្គមនានា ។
តាមរយៈ Hashtags ដូចជា #milkteaalliance និង #whatshappeninginmyanmar ក្រុមបាតុករ រក្សាបាននូវសាមគ្គីភាព និងចែករំលែកនូវកំហឹងជាមួយមឹងចលនាផ្សេងទៀត ដែលដឹកនាំដោយយុវជន នៅហុងកុង តៃវ៉ាន់ និងប្រទេសថៃ ។ សកម្មភាពទាំងនេះ យ៉ាងហោច ក៏អាចរក្សាបាននូវការបំផុសបំផុលបញ្ហាកម្រិតខ្ពស់ នៅលើបណ្ដាញសង្គមជាសកល និងធ្វើឱ្យរដ្ឋាភិបាលតំបន់ ពិបាកនឹងមើលរំលង ។
ចុងបញ្ចប់ជោគវាសនារបស់មីយ៉ាន់ម៉ា ស្ថិតនៅក្នុងកណ្ដាប់ដៃជនណា ដែលអាចលូកឱ្យជ្រៅ ទៅឱ្យឆ្ងាយ ។ ក្រុមអគ្គមេបញ្ជាការ អាចនឹងអស់សង្ឃឹមរួចទៅហើយ រឿងលុយកាក់- សហរដ្ឋអាមេរិក បានបិទការប៉ុនប៉ងព្យាយាមដកប្រាក់ចំនួនប្រហែល ១ ពាន់លានដុល្លារអាមេរិកពីធនាគារបម្រុងសហព័ន្ធ(Federal Reserve Bank) ក្រុងញូវយ៉ក រយៈពេលមិនប៉ុន្មានក្រោយធ្វើរដ្ឋប្រហារ ហើយវាមិនច្បាស់នៅឡើយទេថា តើយោធាអាចទ្រាំបានយូរប៉ុនណា ចំពោះការរាំងស្ទះសេដ្ឋកិច្ចដ៏យូរនេះ ជាពិសេស ប្រសិនបើការរាំងស្ទះសេដ្ឋកិច្ចនេះ ចាប់ផ្ដើម ប៉ះពាល់ដល់ក្រុមហ៊ុនចម្រុះ ដែលពាក់ព័ន្ធនឹងយោធា ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ CNN