CamNews

តារា 

សារាយ សក្ខណា ចូលរោងការល្ងាចនេះ

ភ្នំពេញៈ តារាសម្តែង និងជាពិធីការិនីសម្បុរ ស្រអែមស្រស់ កញ្ញា សារាយ សក្ខណា បានចូលរោងការ នៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ ដោយនាងបានគ្រងសំលៀកបំពាក់ ជាកូនក្រមុំរូបស្រស់ សោ ភាតាមប្រពៃណី យ៉ាងស្រស់ស្អាតបូករួម ជាមួយទឹក មុខញញឹមបិទមាត់មិនជិត បង្ហាញពីភាព សប្បាយ រីករាយ ដែលបានចូលរោងការជាមួយ ស្វាមីបណ្តូលចិត្តជាអាណិកជនខ្មែរ រស់នៅអាមេរិក លោក កែវ ប៊ុនមេត្រី ។

នៅល្ងាចនេះ តារាសម្តែង កញ្ញា សារាយ សក្ខណា បានរំលេចរូបថត ការរៀបចំផ្ទះរបស់នាង និងរូប ថត ប៉ុន្មានសន្លឹក ដែលនាងស្ថិតនៅ ក្នុងសំលៀកបំពាក់ កូនក្រមុំ ក្នុងពេលសូត្រមន្តពេលល្ងាច ជា មួយរូបសម្រស់ស្រស់ស្អាតប្រិមប្រិយ បូករួមជាមួយនិង ការរចនាម៉ូដតុបតែងផ្ទះ យ៉ាងប្រណិត ដោយ នៅល្ងាចនេះ ក្នុងពិធីគេមានរៀបចំ ពិធីក្រុងពាលី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត អញ្ជើញភ្ញៀវពិសារ ភោជនាអាហារ ពេលល្ងាច ។

ពិធីមង្គលការរបស់ កញ្ញា សារាយ សក្ខណា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៣ស្អែកនេះ នៅពេលព្រឹកគេ រៀបចំពិធីហែជំនូន នៅគេហដ្ឋានខាងស្រី ហើយពេលល្ងាចរៀបចំពិធី ពិសាភោជនាអាហារ នៅ ពេលល្ងាចនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រអគារ (G+H) ដោយគេរំពឹងថា មានភ្ញៀវ ចូលរួមអបអសាទរ ក្នុងពិធីមង្គលការរបស់នាង ភាគច្រើនគឺជាអ្នកសិល្បៈរួមអាជីព។

ចង់ដឹងថា នៅក្នុងពិធីមង្គលការ របស់តារាសម្តែងឆ្នើម ប្រចាំឆ្នាំ២០១៣ កញ្ញា សារាយ សក្ខណា មានភាពលេចធ្លោរខុសប្លែកពី មង្គលការអ្នកសិល្បៈដទៃ ត្រង់ណាខ្លះ ។ អ្វីដែលទស្សនិកជន ទន្ទឹង រង់ចាំអ៊ុតមើលជាពិសេសនោះ គឺឈុតកូនក្រមុំដែលមានតម្លៃជិត ១ម៉ឺនដុល្លារ តើមានភាពស្រស់ ស្អាត ដល់កម្រិតណា មានតែរង់ចាំទស្សនាជាមួយ Looking TODAY នៅថ្ងៃស្អែក ដែលជាថ្ងៃមង្គល ការ របស់នាងទាំងអស់គ្នា ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: saray sakhena entertainment khmer star actress mc