CamNews

ព័ត៌មានជាតិ 

រថយន្ដកូរ៉េ បុកសិស្សអនុវិទ្យាល័យ សេរីភាព ពេលកំពុងដើរ ឆ្លងផ្លូវទៅរៀន ស្លាប់ ២នាក់

កណ្ដាល ៖ ក្មេងសិស្សអនុវិទ្យាល័យ សេរីភាព នៅក្រុងតាខ្មៅ ២នាក់ ម្នាក់ប្រុស ម្នាក់ស្រី
បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម្មជាទីបំផុត នៅកន្លែង កើតហេតុ
ក្រោយពីរថយន្ដកូរ៉េចំណុះ ២,៥ តោន បានបុកពួកគេពេលកំពុងដើរឆ្លងផ្លូវ ទៅរៀន កាល
ពីវេលាម៉ោង ២ និង២០នាទី រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។

គ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់នឹងធ្វើឱ្យ ឪពុក-ម្ដាយ សាច់ញាតិក្មេងប្រុសស្រីទាំង២ នាក់
មានវិប្បដិសេរីអស់មួយជីវិតនោះបាន បង្កឱ្យមានការភ្ញាក់ផ្អើល នៅពេលដែលជន រងគ្រោះ
ទាំង ២នាក់ កំពុងដើរឆ្លងផ្លូវលេខ ១០៧ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ទៅសាលាសេរី
ភាព ដើម្បីចូលរៀនស្រាប់ តែរថយន្ដកូរ៉េ ដែលកំពុងបើកក្នុងទិសដៅ ពីលិចទៅកើត បានបុក
ហើយកិនពួកគេ បែកក្បាលស្លាប់ភ្លាមៗតែម្ដង ។

ក្រោយកើតហេតុ កម្លាំងនគរបាលមូល ដ្ឋាន និងកម្លាំងនគរបាលចរាចរជើងគោក ខេត្ដ
កណ្ដាល បានទៅជួយអន្ដរាគមន៍ហើយ ឃាត់រថយន្ដបាន ប៉ុន្ដែ អ្នកបើករថយន្ដបាន រត់
គេចខ្លួនបាត់ ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះទាំង២ នាក់ ទី១
ឈ្មោះប៊ុន សៀកលាង ភេទប្រុស អាយុជាង ១០ឆ្នាំ និងជនរងគ្រោះទី២ ឈ្មោះ ពៅ ធីតា
អាយុជាង ១០ឆ្នាំ រៀន នៅអនុវិទ្យាល័យសេរីភាព ។

សាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ ថា ជនរងគ្រោះទាំង២នាក់ រួមជាមួយមិត្ដ ភ័ក្ដិ ៤-៥នាក់
ផ្សេងទៀត បានដើរឆ្លងផ្លូវ ទៅរៀន ក្នុងទិសដៅពីជើងទៅត្បូងហើយ ក៏ត្រូវរថយន្ដបង្កបាន
មកដល់ បុកពួកគេនិង កិន ស្លាប់ភ្លាមៗតែម្ដង។ ក្រោយកើតហេតុ រថយន្ដបង្កត្រូវបានសមត្ថកិច្ច
យកទៅរក្សាទុក នៅការិយាល័យចរាចរជើងគោកខេត្ដ កណ្ដាល ដើម្បីស្វែងរកអត្ដសញ្ញាណអ្នក
បើកបរ ខណៈដែលសពជនរងគ្រោះទាំង២ នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុម គ្រួសារ យក
ទៅធ្វើបុណ្យតាមប្រពៃណី យ៉ាងអាលោះអាល័យជាទីបំផុត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news