CamNews

តន្រ្តី 

ខ្ញុង ត្រៀមចេញបទថ្មីបែបកំប្លែងទៀតហើយនៅ Town

អ្នកនាង ខ្ញុង ត្រូវបានគេស្គាល់ថា ជាតារាកំប្លែងស្រីម្នាក់ ដែលពូកែខាងវោហាសព្វ កំប្លែង
និយាយមិនចេះហត់ នៅក្រុមជាមួយនិងនាយ ពាក់មី ។ ឥលូវនេះ នាងបានបន្ថែមអាជីពថ្មី
ក្រៅពីតារាសំដែងហើយ ឥលូវនេះមកដល់វិស័យចំរៀងម្តង ។

បើយោងតាមទំព័រ Official Town Production របស់ផលិតកម្មថោន បានអោយដឹងថា នាងកំ-
ពុងតែត្រៀមចេញបទថ្មី នៅក្នុងផលិតកម្មថោនហើយ ។ បទថ្មីរបស់នាងមានចំណងជើងថា
" ឃើញឆ្មាខ្ញុំទេ ឃើញឆ្កែខ្ញុំទេ " ដែលនឹងត្រូវដាក់បញ្ចូលក្នុង CD វុល ៤៥ របស់ផលិតកម្ម
ថោនក្នុងពេលឆាប់ៗនេះហើយ ។



គួរបញ្ជាក់ផងដែរថា ផលិតកម្មថោន កំពុងតែខិតខំប្រឹងប្រែងនិពន្ធបទថ្មី ដែលមិនចំលងពីគេ
យ៉ាងខ្លាំងក្លា ដូចនេះហើយសូមទស្សនិកជនជួយគាំទ្រផង ៕


ដោយ ៖ លីលី
ប្រភព ៖ facebook 


Tags: khmer star star singer cambodia entertainment yem tasrong town knhong