CamNews

ព័ត៌មានជាតិ 

ស្រីស្រឡាញ់ស្រី ប្រច័ណ្ឌគ្នា វាយរបួសធ្ងន់ម្ខាង អ្នកវាយរត់ទៅ លេបថ្នាំសម្លាប់ខ្លួន

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ ១៤៨E2 តាមបណ្តោយផ្លូវលេខ ១៥៥ កែងផ្លូវលេខ ៤៤៦ ស្ថិតក្នុងសង្កាត់ ទួលទំពូង១ ខណ្ឌចំការមន មានករណីមនុស្សស្រីស្រឡាញ់ភេទ ដូចគ្នា បានវាយភាគីម្ខាងនឹងញញួរ រងរបួសធ្ងន់ រួចខ្លួនជាអ្នកវាយ បានរត់ទៅលេបថ្នាំសម្លាប់ខ្លួន ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា ករណីស្រីប្រច័ណ្ឌស្រីដូចគ្នា វាយសម្លាប់គ្នា បណ្តាល ឲ្យភាគីម្ខាងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាន់ម៉ែត ចំណែកភាគីអ្នកវាយបានលេបថ្នាំធ្វើ អត្តឃាតស្លាប់ ហើយសពត្រូវបានកម្កល់នៅមន្ទីរពេទ្យរុស្ស៊ី ។

សមត្ថកិច្ចបានឲដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្ទះលេខ ១៤៨E2 តាមបណ្តោយផ្លូវលេខ ១៥៥ កែងផ្លូវលេខ ៤៤៦ ស្ថិតក្នុងសង្កាត់ ទួលទំពូង១ ខណ្ឌចំការមន ជនដៃដល់ឈ្មោះ សោះ សាលីខ អាយុ ៦០ឆ្នាំ មុខរបរជាងកែច្នៃត្បូង រស់នៅភូមិថ្មី ឃុំពពេល ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ចំក្បាល ឈ្មោះ អាត រដ្ឋា អាយុ ២៨ឆ្នាំ មុខរបរ ជាអ្នកលក់បាយ ។


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh