CamNews

កីឡាអន្តរជាតិ 

ចាប់ពូលរួចហើយក្នុងពាន Europa League, Man Utd ស្ថិតក្នុងពូលស្រួលបំផុត

(ម៉ូណាកូ)៖ ការចាប់ពូលក្នុងព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវ​កាល​ឆ្នាំ​២០១៦-២០១៧ ត្រូវ​​បាន​​បញ្ចប់​​​ហើយ​​យប់​​មិញ​​នេះ ដោយ​​មាន​​ក្រុម​ខ្លាំង Manchester United ស្ថិតក្នុងពូល A ដំបូងគេ ដែលត្រូវតតាំងជាមួយអតីត​កីឡាករ​​របស់​​គេ Robin van Persie ដែល​​កំពុង​​លេង​​ឲ្យ​​ក្លឹប Fenerbahce, Feyenoord, Zorya Luhansk។

មិនជាយ៉ាប់ប៉ុន្មានទេសម្រាប់ Man Utd ពីការប្រដែងយកកៅអី ដើម្បីឡើងទៅវគ្គ១៦ក្រុម បើទោះបីជាត្រូវ​ប្រជែង​ជា​មួយ​ខ្សែ​ប្រយុទ្ធ​ចាស់​របស់​គេ Robin van Persie ដែល​ត្រូវ​បាន ក្លឹបលក់ទៅឲ្យក្លឹបតួកគី Fenerbahce កាលពីឆ្នាំ២០១៥ ដោយសារតែធ្លាក់ទម្រង់លេងខ្លាំងពេក បន្ទាប់ពីរកគ្រាប់ស៊ុតបញ្ចូលទីបាន៥៨គ្រាប់ ពីការចូលលេង បាន ១០៥ប្រកួតនៅទឹកដី Old Trafford មកនោះ។

ការប្រកួតសន្សំពិន្ទុទាំង ១២ពូល (៤ក្រុមក្នុង១ពូល) នឹងចាប់ផ្តើមចេញដំណើរនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ តទៅហើយ​រហូត​ដល់​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០១៦ ដដែល​ទើប​ចប់​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​នេះ​៕

កីឡាករខ្សែប្រយុទ្ធ Robin van Persie (អាវក្រហម) កាលលេងនៅ Man Utd

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង