(ភ្នំពេញ)៖ បេក្ខនារីក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia» មកពីរាជធានីភ្នំពេញ មានភាពលេចធ្លោជាងគេ កញ្ញា រ៉េត ស៊ូហ្សាណា ព្រោះតែធ្លាប់ឈឺចាប់ដោយសាររឿងស្នេហា បានធ្វើឲ្យនាងប្រែប្រួលយ៉ាងខ្លាំង ស្ទើរនឹកស្មានមិនដល់។ ពេលវេលាកន្លងផុតទៅ នៅតែបន្សល់ទុក នូវអនុស្សាវរីយ៍ចារជាប់ក្នុងបេះដូង ដែលមិនអាចធ្វើឲ្យ រ៉េត ស៊ូហ្សាណា បំភ្លេចបាន ដោយងាយនោះទេ ប៉ុន្តែដោយភាពរឹងមាំ មិនចុះចាញ់ក្នុងរឿងស្នេហា ខកបំណង ស៊ូហ្សាណា បានបង្ហាញឲ្យអ្នកនៅជុំវិញខ្លួនក៏ដូចជាពិភពលោក បានដឹងថា នាងមិនមែនជាមនុស្សស្រីទន់ជ្រាយ នោះឡើយ។
ជាចុងក្រោយ ស៊ូហ្សាណា បានផ្ញើសារតាមរយៈវីដេអូឃ្លីបមួយ ទៅដល់មនុស្សស្រីទាំងឡាយ ក៏ដូចជាបណ្តាអ្នកគាំទ្ររូបនាង ដោយលើកឡើងថា «បាត់បង់ស្នេហា គឺគ្មានអ្វីអស្ចារ្យ! តើអ្នកដឹងទេ វាមិនមែនជាបញ្ហាធំដុំឡើយ វាគ្រាន់តែជាកូនរលកតូចមួយ នៅក្នុងសមុទ្រដ៏ធំ...យើងត្រូវភ្ញាក់ឡើង! ហើយត្រូវគិតថា វាជាថ្ងៃថ្មីនៃជីវិត នឹងត្រូវដើរទៅមុខដោយគ្មានភាពសោកស្តាយ»។
ដូចគ្នាជាមួយនឹងការលើកឡើង របស់ ស៊ូហ្សាណា Khmertalking ក៏សូមផ្ដល់នូវទស្សនទានខ្លះៗ ដល់ប្រិយមិត្តអ្នកអាន ដែលកំពុងមានវិបត្តបេះដូង ព្រោះរឿងស្នេហា គឺថា «ស្នេហាអាចផ្តល់ឲ្យ ស្នេហាក៏អាចយកទៅវិញ ស្នេហាអាចបត់បែន ស្នេហាក៏អាចបែកបាក់ នៅពេលដែលស្នេហាមួយត្រូវចប់ វាមិនមែនជា ទីបញ្ចប់នៃអ្វីគ្រប់យ៉ាងនោះទេ...កុំចុះចាញ់ ត្រូវរឹងមាំ ហើយត្រូវចងចាំថា គ្មានបេះដូងរបួសណាមួយ ដែលមិនអាចព្យាបាល បានវិញនោះទេ!»
ចូលរួមទស្សនាវីដេអូ របស់កញ្ញា ស៊ូហ្សាណា រំាផង ច្រៀងផង ដើម្បីបំបាត់ទុក្ខរឿងស្នេហាខូចចិត្ត ជាមួយ Khmertalking ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង