ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងទាំងពីរដួងប្រចាំផលិតកម្ម ហង្ស មាស គឺលោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា ត្រូវបានមហាជនដឹងថា អ្នកទាំងពីរបានថតបទចម្រៀងនិងវីដេអូ ជាលក្ខណៈស្នេហាជាមួយគ្នា ដូច្នេះហើយទើបធ្វើឲ្យពួកគេមានភាពស្និទ្ធស្នាលជាមួយគ្នាច្រើន ។
ទទ្ទឹមនឹងនេះផងដែរ ម្ចាស់បទ "សុំមួយនាទីជាសង្សារ" និងម្ចាស់បទ "ត្រូវការកម្លាំងចិត្ត" ត្រូវបាន Fans សង្កេតឃើញថា បង្ហោះរូបថតផ្អែមល្អែមៗជាមួយគ្នាជារឿយៗ ហើយអ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ជាងនេះទៅទៀត គឺលោក Step បានភ្ជាប់មកជាមួយនិងចំណងជើងឡើង Sweet ដែលសាកសមជាមួយនិងរូបថតមែនទែន ថា "ជួបមុខរាល់ថ្ងៃ" ដែលជាឃ្លាដ៏ខ្លី ប៉ុន្តែមានន័យសម្រាប់យុវវ័យដែលកំពុងតែមានស្នេហា ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទំនាក់ទំនងក្រៅរង្វង់សិល្បៈរបស់តារាចម្រៀងទាំងពីរដួងនេះ?
ដោយ ៖ គន្ធា