CamNews

ព័ត៌មានជាតិ 

អនុប្រធានពន្ធដារម្នាក់ រងការចោទថាចាប់រំលោភនារីម្នាក់ ក្នុងអង្គភាពពន្ធដារ ខេត្តរតនគិរី ហើយបិទដំណឹង

(រតនគិរី)៖ សមត្ថកិច្ចខេត្តបានលួចបង្ហើបថា អនុប្រធានពន្ធដារ ខេត្តរតនគិរី លោក ប្រាក់ សុវ័ន្ត ត្រូវបាននារីម្នាក់ ជាអ្នកដាំបាយ នៅក្នុងអង្គភាពពន្ធដារ ខេត្តរតនគិរី ចោទប្រកាន់ថាបានចាប់រំលោភនាង បានសម្រេចនៅក្នុង អង្គភាពពន្ធដារ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង កាលពីវេលាម៉ោង ៧៖០០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយព្យាយាមបំបិទព័ត៌មាន មិនឲ្យបែកធ្លាយនោះឡើយ។ ប៉ុន្តែទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ គេឃើញសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យមកសួរនាំ ។ FRESH NEWS មិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក ប្រាក់ សុវ័ន្ត បាននៅឡើយទេ នៅព្រឹកថ្ងៃសុក្រនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh