CamNews

តារា 

តារាកូរ៉េ ៥ ដួង នៅតែមាន សម្រស់ស្រស់ស្អាត បន្ទាប់ពីឆ្លងទន្លេរួចរាល់

កូរ៉េ៖ នាង Han Chae Young , នាង Son Tae Young,នាង Go So Young, នាង Lee Young Ae និងនាង Kim Hee Sun បានទទួលការកោតសរសើ ពីទស្សនិកជនបានយ៉ាងខ្លំាង ចំពោះរូបរាង នៅតែរក្សាបានល្អ និងសម្រស់ស្រស់ស្អាតដូចនៅក្រមុំ បន្ទាប់ពីបានផ្តល់កំណើតកូន របស់ពួកនាងរួចមក។ នេះបើតាម ប្រភពព័ត៌មានបរទេស ចុះផ្សាយនៅថ្ងៃទី ២៧ ខែសីហា នេះ។


១. អស់រយៈពេលជាង២ខែ បន្ទាប់ពីផ្តល់កំណើតកូន នាង Han Chae Young ត្រូវបានទស្សនិកជន កោតសរសើរពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលនាងបង្ហាញខ្លួនឡើងវិញ នៅទីសាធារណៈជាមួយស្នាមញញឹម ដ៏មានមន្តស្នេហ៍ទាក់ទាញ និងសាច់សខ្ចី ដ៏ស្រស់ស្អាភ្លឺចែងចាំង។


២. បន្ទាប់ពីផ្តល់កំណើត កូនស្រីទី២ បានប្រហែលជា ៤ ខែមក នាង Go So Young បានបង្ហាញ នៅក្នុងព្រឹត្តិការណ៍ខ្សែភាពយន្តថ្មីមួយ ជាមួយប្តីរបស់នាង ឲ្យគាំទ្រមានការភ្ញាក់ផ្អើល នឹងសម្រស់ដ៏ស្រស់ស្អាតដដែល។ សម្លៀកបំពាក់ពណ៌ត្រួយចេញខ្ចី ស្ដើងរបស់នាង សមនឹងសាច់សខ្ចី រឹតតែធ្វើឲ្យនាងកាន់ល្បីល្បាញ ថែមទៀត។


៣.អស់រយៈពេលជិត ៦ ខែ បន្ទាប់ពីផ្តល់កំណើតកូន នាង Lee Young Ae ស្រកទម្ងន់យ៉ាងឆាប់រហ័ស ធ្វើឲ្យនាងមានរូបរាងស្រស់ស្អាតដដែល ហើយនាងក៏ត្រឡប់ មកថតផ្សព្វផ្សាយពាណិជ្ជកម្ម ស្ទូឌីយោ វិញជាធម្មតា។


៤. ២ខែក្រោយបន្ទាប់ពី ផ្តល់កំណើតកូនប្រុសច្បង នាង Son Tae Young បានវិលត្រឡប់ មកធ្វើសកម្មភាពការងារក្នុងសិល្យៈវិញ នៅពេលដែលនាងបានបង្ហាញខ្លួន នៅឯកន្លែងបញ្ចាំងខ្សែភាពយន្តថ្មី មានទស្សនិកជន ភ្ញាក់ផ្អើល ចំពោះវត្តមាន នាង Son Tae Young ដែលចេះថែរក្សាសម្រស់ដ៏ស្រស់ស្អាត ហាក់គ្មានប្រែប្រួលអ្វីឡើយ។


៥.នាង Kim Hee Sun បន្ទាប់ពីផ្តល់កំណើតកូន អស់រយៈពេល ២ ខែ តារាសម្តែងដ៏ល្បីល្បាញរូបនេះ មិនបានឡើងទម្ងន់ច្រើន ដូចកាលក្នុងពេលមានផ្ទៃពោះឡើយ គឺនាងបានថែរក្សារាង ឲ្យនៅស្រឡូន មើលទៅស្រស់ស្អាតមិនចាញ់នៅក្រមុំឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea