ភ្នំពេញ៖ ក្នុងរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានតារាប្រុស-ស្រី របស់ខ្មែរខ្លះ តែងបានបង្ហាញ ភាពខុសប្លែកគ្នា តាមរយៈការបង្អួតសំភារៈ ប្រើប្រាស់មានតម្លៃថ្លៃៗ និងខ្លះចូលចិត្តប្រើសម្លៀកបំពាក់ ពណ៌ចម្រុះឆើតឆាយ ខ្លះចូលចិត្តបែបសម័យ ដើម្បីទាញយកចំណាប់អារម្មណ៍ គាំទ្រពីទស្សនិកជន។ ប៉ុន្តែសម្រាប់នាង សេង សូណា ក្រោយពីផ្អាកសិល្បៈអស់មួយសន្ទុះធំ ក៏ បានវិលរកទ្រនំចាស់ នេះវិញ គួរឲ្យភ្ញាក់ផ្អើលជាមួយនឹងការថតបញ្ចេញដើមទ្រូងសិចស៊ី ញាក់សាច់ មើលឃើញស្ទើរទាំងស្រុង។
មុននេះបន្តិច មានមហាជនមិនតិចនោះទេ ដែលបានសម្តែងការភ្ញាក់ផ្អើល ទៅលើតារាស្រី របស់ខ្មែរ នាង សេង សូណា ដែលទើបលេចមុខជាថ្មីឡើងវិញ ជាមួយនឹងឈុតថតក្តៅរោលរាល បញ្ចេញសុដន់ ឌឺដល់អារម្មណ៍ប្រុសៗ និងកាច់រាងបង្អួតដើមទ្រូង ដ៏ទ្រលុកទ្រលន់ ឲ្យសារធារណជន បានមើលលេងកម្សាន្តភ្នែក។
ជាក់ស្តែងថ្មីៗនេះ គេតែងបានមើលឃើញ នាង សេង សូណា ថតបង្ហាញស្ទីលយ៉ាងពិសេស ជាបន្តបន្ទាប់ រហូតធ្វើឲ្យប្រុសៗ ជាច្រើនជ្រួលជ្រើម និងក្តៅខ្លួន ព្រោះតែភាពទាក់ទាញ ជាមួយសាច់សរលោងខ្ចី និងសុដន់ទ្រលុកទ្រលន់។ មិនតែប៉ុណ្ណោះក៏មានអ្នកខ្លះ ប៉ងប្រាថ្នា ចង់បាននាងធ្វើជាដៃគូស្នេហាទៀតផង។
ស្របពេលមានទស្សនិកជន មួយចំនួន កំពុងតែទាញការចាប់អារម្មណ៍ខ្លាំង លើសម្រស់ដ៏សិចស៊ីរបស់ កញ្ញា សេង សូណា ក៏មានមតិ រិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ដែលមិនចូលចិត្តឲ្យសិល្បការិនីខ្មែរ បង្ហាញភាពសិចស៊ីជ្រុលហួសហេតុ នាំឱ្យជិះឥទ្ធិពលអាក្រក់ដល់សង្គម។ ជាមួយគ្នានេះ ក៏មានមជ្ឈដ្ឋានអ្នកគាំទ្រ នាំគ្នាលើកឡើងថា នាង សេង សូណា យកភាពសិចស៊ី ដើម្បីជាទុនទាញរកទីផ្សារសិល្បៈ និងការគាំទ្រ បំពានវប្បធម៌ខ្លួនឯង។
ប្រភពខ្លះបាននិយាយថា ពេលនេះនាង សេង សូណា ហាក់កាន់តែផ្គើន បញ្ចេញរូបភាពសិចស៊ីច្រើនឡើង ដោយពុំមានចិត្តខ្លាចការព្រមានរបស់ក្រសួង វប្បធម៌បន្តិចសោះ។ ដូច្នេះតើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរមានចំណាត់ការ បែបណាទៅលើតារារូបនេះ និងតារាស្រីឯទៀត ដែលកំពុងតែភ្លើតភ្លើន ភ្លេចខ្លួន ភ្លេចអស់នូវវប្បធម៌ របស់ជាតិខ្លួន។
គួររំឭកថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងពត៌មាន ធ្លាប់បានកោះហៅតារាចម្រៀង និងតារាសម្តែងស្រី-ប្រុស មួយចំនួន ធ្វើការណែនាំ អំពីការស្លៀកពាក់សិចស៊ី ដែលអាចធ្វើឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះដ៏ល្អរបស់ជាតិខ្លួន ជាច្រើននាក់មកហើយ តែមកដល់នឹងពេលនេះ មិនដឹងថា តើខាងក្រសួងពាក់ព័ន្ធ មានគម្រោងនឹងហៅតារាស្រី សេង សូណា ទៅដុសក្អែលចេញម្ដង ឬយ៉ាងណាទេ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល