CamNews

កំសាន្ត 

តារាល្បីៗខ្មែរ គាំទ្រ World Cup មិនចាញ់​តារាបរទេសឡើយ.!

ភ្នំពេញៈ នៅក្នុងឱកាស World Cup ឆ្នាំ២០១៤នេះ គេសង្កេតឃើញថាវត្តមាន អ្នកសិល្បៈជាច្រើនដួង បានបង្ហាញខ្លួនជាមួយឈុតកីឡា តំណាងប្រទេសដែលខ្លួនស្រលាញ់ ដើម្បីចូលរួមអបអរក្នុង ព្រឹត្តិការណ៍ បាល់ទាត់ដ៏កក្រើកមួយនេះ ។

កន្លងមកទស្សនិកជនធ្លាប់ តែបានឃើញវត្តមាន សិល្បករ-សិល្បការិនី ល្បីៗឈ្មោះជាច្រើនដួង បង្ហាញវត្តមានជាមួយឈុតខើចខ្លី សិចស៊ីលេងខ្លួន បែបជាបុរស និងនារីសម័យថ្មី បង្អួតសម្រស់នៅមុខកញ្ចក់ទូរទស្សន៍ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍ World Cup នៅក្នុងខែមិថុនា គឺមានវត្តមានអ្នកសិល្បៈច្រើនដួងណាស់ បានផ្លាស់ប្តូរមកស្លៀកពាក់ឈុត កីឡាតំណាងក្រុម បាល់ទាត់ដែលចូលរួមប្រកួត World Cupដែលពួកគេស្រលាញ់ចូលចិត្តក្នុងបំណងអបអរ ។

ដូចគ្នានោះ អ្នកនាង កែវ នីសា, តារាសិចស៊ី កុលដាវី និងឈិត សុជាតា ស្លៀកឈុតក្រុមជម្រើសជាតិអេស្ប៉ាញ បើទោះបីក្រុមមួយនេះ បានហាលអាវហើយ ក៏ដោយ ស្របពេលដែលអ្នកនាង គង់ សុជាតិ ពាក់អាវគាំទ្រក្រុមជម្រើសជាតិអង់គ្លេស ។ ចំណែកតារាសម្តែង នៅ សូនីតា ពាក់អាវក្រុមជម្រើសជាតិ ឥន្រ្ទីយ៍ដែក អាល្លឺម៉ង់ ខណៈដែលកញ្ញា នី មុនីនាថ ពាក់អាវគាំទ្រក្រុមជម្រើសជាតិព័រទុយហ្គាល់ ។ រីឯអ្នកនាង សុខ សោម៉ាវត្តី ស្លៀកឈុតគាំទ្រក្រុមម្ចាស់ផ្ទះ ប្រេស៊ីល និងតារាល្បីជាច្រើនរូបទៀត បានស្លៀកពាក់ខោអាវរបស់ ក្រុមជម្រើសជាតិ នីមួយៗតាមចំណង់ចំណូលចិត្ត របស់ពួកគេ ។

ចង់ដឹងថា ការស្លៀកពាក់ ឈុតកីឡារបស់តារាប្រុសស្រីទាំងនោះ មានភាពស្រស់ស្អាតប្លែកភ្នែក យ៉ាងណា ហើយតារាល្បីឈ្មោះ ទាំងអស់នោះ មានការស្រលាញ់ និងគាំទ្រ លើក្រុមបាល់ទាត់ណា មានតែទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news