CamNews

តារា 

មិនគួរឲ្យជឿ!! អតីតសង្សារ Lee Min Ho មានមិត្តប្រុសថ្មី​ អាយុច្រើនជាងនាងដល់ទៅ ១៣ ឆ្នាំ

កូរ៉េ ៖ មានសារព័ត៌មាននៅក្នុងប្រទេសកូរ៉េបានចុះផ្សាយថា នាង  Suzy និង Lee Dong Wook កំពុងតែមានទំនាក់ទំនងស្អិតរមួតជាមួយគ្នា ហើយគូស្នេហ៍មួយគូនេះ ត្រូវបានគេដឹងថា មានអាយុខុសគ្នាដល់ទៅ ១៣ ឆ្នាំឯណោះ ។ 

TV Report បាននិយាយថា គូស្នេហ៍បានណាត់ជួបគ្នានៅក្នុង Cheondamdong ។ ទោះបីជាពួកគេព្យាយាមរកកន្លែងអាថ៌កំបាំង ដើម្បីជួបគ្នាយ៉ាងណាដោយ ប៉ុន្តែស្នេហារបស់តារាកូរ៉េទាំងពីរដួងនេះ នៅតែមិនអាចលាក់បាំងភ្នែកមហាជនបានឡើយ ។ 

លោក Lee Dong Wook ធ្លាប់បានថ្លែងប្រាប់អ្នកកាសែតថា លោកលង់ស្នេហ៍ជាមួយនិងនាង Suzy ដោយសារតែនាងមានអត្តចរិកល្អ និងងាយស្រួលរួមការងារ ។ បើត្រលប់ទៅក្នុងឆ្នាំ ២០១២ វិញ នាង Suzy ធ្លាប់បាននិយាយថា មនុស្សប្រុសក្នុងសុបន្តិរបស់នាងគឺមានចំណុចជាច្រើនដូចជា លោក Lee Dong Wook យ៉ាងចឹង ។ 

ទទ្ទឹមនឹងនេះផងដែរ ភ្នាក់ងាររបស់លោក Lee Dong Wook ដែលមានឈ្មោះថា King Kong Entertainment បានថ្លែងថា ទំនាកទំនងរបស់ពួកគេគឺជាការពិត ៕




ប្រែសម្រួល ៖​ គន្ធា

ប្រភព ៖ koreaboo


Tags: Lee Dong Wook Suzy Seoul South korea kpop