(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់តារាសម្ដែងដ៏ល្បី លោក សាយ សៀរ៉ា ខណៈដែលលោក បានចេញមកញ៉ាំបាយថ្ងៃត្រង់ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុង ទីក្រុងភ្នំពេញ ដោយបានកុំម្ម៉ង់សម្លជីឆាយ ដែលជាសម្លដែលលោកចូលចិត្ត ស្រាប់តែពេលញ៉ាំជិតអស់ បែរជាឃើញមានជីឆាយកៅស៊ូ មានលាយនៅក្នុងចានសម្លនោះ ធ្វើឲ្យលោកសម្ដែងការ ហួសចិត្តជាពន់ពេក។
ក្នុង Facebook ផ្ទាល់ខ្លួនរបស់តារាសម្ដែង លោក សាយ សៀរ៉ា បានសរសេរបង្ហោះសារ នៅប្រមាណនាទីមុននេះ ថា «មកញាំបាយ ចំជីឆាយកៅស៊ូ សុំពុកម៉ែបងប្អូនទាំងអស់ បើអាចឈប់ញ៉ាំទៅ ព្រោះខ្ញុំញ៉ាំចំជីឆាយកៅស៊ូ..!»។ ជាមួយគ្នានេះ លោក សាយ សៀរ៉ា ក៏បានថតរូបជីឆាយដែលធ្វើពីកៅស៊ូ នៅក្នុងសម្លនោះដើម្បីបង្ហាញផងដែរ។
ទោះបីជាយ៉ាងណា តារាសម្ដែង លោក សាយ សៀរ៉ា មិនបានប្រាប់ឈ្មោះយីហោហាងបាយ ដែលលោកបានចូលទៅញ៉ាំ ហើយប៉ះចំសម្លជីឆាយកៅស៊ូនោះឡើយ ពោលគ្រាន់តែលោកថតបង្ហោះក្នុង Facebook និងធ្វើការអំពាវនាវឲ្យបងប្អូនខ្មែរទាំងអស់ បើអាចឈប់បាន អាចឈប់ញ៉ាំសម្លជីឆាយទាំងអស់គ្នា ព្រោះលោកបានឃើញផ្ទាល់នឹងភ្នែកថ្ងៃនេះ ដែលពីមុនលោកពុំធ្លាប់ដែលជួបប្រទះ ទាល់តែសោះ ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង