CamNews

តារា 

តោះទៅមើលការស្លៀកពាក់របស់ កញ្ញា ទេព បូព្រឹក ចូលទិញរបស់របបតាមចិញ្ចើមថ្នល់ទាំងមិនប្រកាន់ខ្លូនជាតារាល្បី

ព័ត៌មានកំសាន្ត ៖​ ដោយយោងតាមការស៊ែររបស់ តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក បានបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកគាំទ្ររបស់ខ្លួន ដោយសារតែតារាចម្រៀងល្បីរូបនេះបានទៅទិញរបស់របបនៅតាមចិញ្ចើមផ្លូវ យ៉ាងសាមញ្ញបំផុតដោយមិនបានប្រកាន់ខ្លួនជាតារាល្បីអ្វីនោះឡើយ ។ 

ស្របពេលដែលតារាចម្រៀងល្បី កញ្ញា ទេព បូព្រឹក កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងស្រទាប់យុវវ័យ គ្រាន់តែបានឃើញរូបថតដែលនាងដើរទិញឥវ៉ាន់តាមផ្សារធម្មតាៗ កាន់តែធ្វើឲ្យមហាជនកោតសរសើររូបនាងយ៉ាងខ្លាំងថា រូបនាងមិនចេះប្រកាន់ខ្លួននោះទេ បើទោះបីជានាងជាតារាល្បីក៏ដោយចុះ ។ 

គួរបញ្ជាក់ឲ្យដឹងថា រីឯការសម្លៀកពាក់របស់ម្ចាស់បទ "មិត្តម្នាក់នេះលួចស្រលាញ់បង" នៅពេលដើរទិញឥវ៉ាន់គឺសាមញ្ញ ពោលសាមញ្ញគ្រប់យ៉ាងតែម្តង ៕







ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Tep boprek Pech solika