CamNews

ស្រីស្អាត 

ពិតជាមិនអាចកាត់ថ្លៃបានមែន កែវភ្នែក Neymar សម្លឹងទៅកាន់ Ronaldo កំពុងតែចាប់ដៃមិត្ដស្រី Messi

ព័ត៌មានរូបភាព៖ រូបភាពមួយសន្លឹករវាងបេក្ខជន ប្រជែង FIFA Ballon d’Or ទាំងបី បូករួមទាំង មិត្ដស្រីរបស់ Messi ម្នាក់ទៀត កំពុងតែទទួលបានការចាប់អារម្មណខ្លាំង ខណៈដែលថតបានក្នុងឱកាស ព្រឹត្ដិ​កាណ៍ FIFA Ballon d’Or 2015 ថ្មីៗកន្លងទៅនេះ ។ 

ទិដ្ឋភាពក្នុងរូបភាពដែលត្រូវបានគេថតជាប់ រវាងកីឡាករទាំងបី គឺ Lionel Messi Cristiano Ronaldo និង Neymar បូករួមទាំងស្រ្ដីមួយរូបទៀត គឺជាមិត្ដស្រីរបស់ Messi ឈ្មោះថា Antonella Roccuzzo បាន​ធ្វើឲ្យ​មានការចាប់អារម្មណ៍ខ្លាំង ជាពិសេសបើសម្លឹងទៅមើល លក្ខណៈរបស់ កីឡាករ Neymar តែម្ដង ខណៈដែល Ronaldo បានចាប់ដៃ អ្នកនាង Antonella Roccuzzo ។ 

កីឡាករ Cristiano Ronaldo ជាមួយនឹងសំលៀកបំពាក់យ៉ាងស្រស់សង្ហា ប្រកបដោយស្នាមញញឹមគួរជាទី​រាក់ទាក់ បានបង្កើតទំនាក់ទំនង ស្វាគមន៍ទៅកាន់មិត្ដស្រីសម្លាញ់របស់ខ្លួន គឺអ្នកនាង Antonella Roccuzzo ដោយការចាប់ដៃ រំលងវត្ដមាន មិត្ដប្រុសរបស់គេ Messi ។ ចំណែក Antonella Roccuzzo វិញដែលបញ្ចេញនូវស្នាមញញឹម ស្រស់ស្រាយនោះ ក៏យល់ព្រម​ទទួលយកការស្វាគមន៍វិញនេះដែរ ហើយ​បើមើលទៅ ភាគីខាងមិត្ដប្រុសរបស់នាង ដូចជាមិនមានអ្វី ទាស់នោះទេ ផ្ទុយទៅវិញ Messi បែជាញញឹម បង្ហាញពីភាពសប្បាយរីករាយ តែទាស់ត្រង់ម្យ៉ាងមិត្ដភក្ដិសម្លាញ់រូបក្រុម គឺកីឡាករ Neymar ដូចជាមិនសូវ ពេញចិត្ដនឹងសកម្មភាពបែបនេះទាល់តែសោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏គ្មានអ្វីកើតឡើងដែរ ក្រោយមានការស្វាគមន៍ នឹងរហូតចប់កម្មវិធី។ 

តោះទស្សនារូបភាពខាងក្រោម៖ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals


Tags: Sport News Neymar Ronaldo Messi Antonella Roccuzzo