CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិកក្បាលខូចអ៊ីចឹងតើ បានជាកូរ៉េខាងជើងចេះតែគម្រាមបាញ់មីស៊ីល!!!

ឯកអគ្គរដ្ឋទូតរងរបស់កូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទរំលោភលើការដាក់ទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប ស្របពេលដែលលោកបានប្រកាសផែនការរបស់ក្រុងព្យុងយ៉ាងក្នុងការផ្ដួចផ្ដើមឱ្យមានផ្កាយរណបបន្ថែមទៀត ដើម្បីជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍អវកាសរបស់ប្រទេសខ្លួន។



ថ្លែងទៅកាន់គណៈកម្មាធិការមហាសន្និបាតអង្គការសហប្រជាជាតិស្តីពី "កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រើប្រាស់លំហអវកាសប្រកបដោយសន្តិភាព លោក Kim In Ryong បានប្រកាសផែនការប្រាំឆ្នាំរបស់កូរ៉េខាងជើងសម្រាប់ឆ្នាំ ២០១៦-២០២០ ដើម្បីអភិវឌ្ឍ "ផ្កាយរណបជាក់ស្តែង ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាជន"។

លោក គីម បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានព្យាយាមរារាំងនូវអ្វី ដែលលោកបានចាត់ទុកថា ជាកិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធីរបស់កូរ៉េខាងជើង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ដែលអនុលោមតាមយន្ដការ« គ្រប់ទិដ្ឋភាពទាំងអស់ ត្រូវផ្អែកតាមគោលការណ៍គតិយុត្ដ»។

លោកបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងវីវក់ ក្នុងការបង្កើតអនីត្យានុកូលកម្មចំពោះការអភិវឌ្ឍលំហអាកាសរបស់យើង ដោយអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់យើង មានលក្ខណៈបំពានលើទណ្ឌកម្មរបស់សហភាពអ៊ឺរ៉ុប។

ប៉ុន្តែសមាជិកអង្គការសហប្រជាជាតិជាច្រើនប្រទេស ក្នុងនោះមានសហរដ្ឋអាមេរិកផងដែរមានការព្រួយបារម្ភថា កម្មវិធីអវកាសរបស់កូរ៉េខាងជើង ពិតជាគ្របដណ្ដប់សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។

ការបាញ់បង្ហោះមីស៊ីល និងការធ្វើតេស្ដនូវអាវុធ ដែលកូរ៉េខាងជើងបានចាត់ទុកថា ជាគ្រាប់បែកអ៊ីដ្រូសែន បានធ្វើឱ្យទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក មានភាពរកាំរកោះ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ លើសពីនេះទៀត របបរបស់មេដឹកនាំ គីម ជុងអ៊ុន បានប្រើប្រាស់វោហាសាស្ត្រប្រឆាំងនឹងសហរដ្ឋអាមេរិក ព្រមទាំងទឹកដី និងសម្ព័ន្ធមិត្តរបស់ខ្លួនជាច្រើនទៀត។

កាលពីថ្ងៃចន្ទ លោក គីម បានជំរុញឱ្យបណ្តាប្រទេសផ្សេងទៀតត្រូវជៀសវាងការធ្វើសកម្មភាពជាមួយសហរដ្ឋអាមេរិក នៅក្នុងវិធានការយោធាណាមួយដើម្បីចៀសវាងការសងសឹកគ្នា។ លោកបានព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចនឹងកើតមានឡើងពេលណាក៏អាចថាបាន។

នៅក្នុងសេចក្ដីថ្លែងការមួយ លោកគីម បានលើកឡើងថា៖ "ដរាបណា គ្មានប្រទេសណា ចូលរួមក្នុងសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកូរ៉េខាងជើងទេនោះ យើងក៏គ្មានចេតនាប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសនោះដែរ" ។

នៅក្នុងសុន្ទរកថាមួយ កាលពីថ្ងៃអង្គារលោក គីម បានលើកសំអាងពីសន្ធិសញ្ញាស្តីអំពីលំហអាកាសដើម្បីការពារកម្មវិធីអភិវឌ្ឍន៍របស់កូរ៉េខាងជើង ដោយដកស្រង់មកនិយាយថា "លំហអាកាស គឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ហើយប្រទេសទាំងអស់ អាចអភិវឌ្ឍលំហអាកាសខាងក្រៅ ដោយគ្មានការរើសអើង”។

លោកបាននិយាយថា នៅក្នុងសន្ធិសញ្ញានោះពុំមានចែងអំពីការបាញ់បង្ហោះផ្កាយរណបថា ជាការគំរាមកំហែងដល់សន្តិភាព ឬសន្តិសុខនោះទេ។ លោក គីម ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិក កំពុងមានគំនិតលាក់ពុតក្នុងការព្យាយាមបង្កើតឥទ្ធិពលមកលើការប្រើប្រាស់ផ្កាយរណបរបស់កូរ៉េខាងជើង។

លោកបាននិយាយថា៖ "សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលបានចាប់ផ្តើមផ្កាយរណបធំបំផុត ប៉ុន្ដែប្រទេសនេះ បែរជាអះអាងថា ការបាញ់បង្ហោះផ្កាយរណបរបស់យើង គឺជាការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ" ។ នេះគឺជាការចោទប្រកាន់មិនសមហេតុសមផល និងជាហោវាសាស្រ្ដស្តង់ដាពីរ។

ឯកអគ្គរដ្ឋទូតរូបនេះ បានប្តេជ្ញាថា កូរ៉េខាងជើងនឹងបន្តអភិវឌ្ឍកម្មវិធីផ្កាយរណបរបស់ខ្លួនហើយនឹងមិនបញ្ឈប់"ដោយសារតែសហរដ្ឋអាមេរិកបដិសេធនោះទ "៕

 


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ foxnews