CamNews

ភាពយន្ត 

Zac Efron តួឯករឿង High School Musical លេចមុខក្នុងរឿងថ្មី (វីដេអូខាងក្នុង)

Zac Efron ត្រូវបានគេស្គាល់ថា ជាបុរសរូបសង្ហាវ័យក្មេង ដែលធ្លាប់ដើរតួឯកក្នុងរឿង High
School Musical ។ Zac តែងតែជាចំណាប់អារម្មណ៍របស់ ទស្សនិកជននិងសារព័ត៌មានជានិច្ច
ហើយថ្មីៗនេះ Zac បានលេចមុខក្នុងរឿងថ្មីមួយទៀតហើយ ។



រឿងថ្មីរបស់ Zac Efron មានចំណងជើងថា " The Awkward Moment " គឺជារឿងបែបកំប្លែង
ដែលនិយាយអំពីជីវិតរបស់បុរស ៣ នាក់ដែលជាសំលាញ់និងគ្នា ។ ក្រៅពី Zac Efron ក៏មាន
តារាសំដែងផ្សេងទៀតផងដែរដូចជា Michael B. Jordan និង Miles Teller ។

រឿង " The Awkward Moment " កំពុងតែស្ថិតក្នុងដំណាក់កាលចុងក្រោយ ហើយនឹងត្រៀម
ស្វាគមន៍ទស្សនិកជនក្នុងរោងកុន នៅថ្ងៃទី ៣១ ខែមករា ២០១៤ នេះហើយ ៕

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ jusjared 


Tags: star zac efron the awkward moment movie hollywood entertainment