សព្វថ្ងៃនេះ វិស័យសិល្បៈចំរៀងខ្មែរយើង កំពុងតែរីកលូតលាស់ យ៉ាងល្អអស្ចារ្យ តែទាស់
ត្រង់បញ្ហាមួយ ដែលធ្វើអោយមានភាពល្អក់កករនោះ គឺការនិពន្ធចំរៀង ដែលយកសាច់ភ្លេង
និងទំនុកច្រៀង លំនាពីបរទេស ។ តែថ្មីៗនេះ យើងក៏បានសង្កេតឃើញផងដែរថា ការខិតខំ
ប្រឹងប្រែងនិពន្ធបទថ្មីដោយខ្លួនឯង ក៏ចាប់ផ្តើមរីកលូតលាស់ផងដែរ តួយ៉ាងដូចជាផលិតកម្ម
ថោន ជាដើមដែលកំពុងតែត្រៀមចេញអាល់ប៊ុមពិសេសមួយ ដែលបានអះអាងថាជាបទថ្មី
សុទ្ធសាធ ហើយនឹងមិនលំនាំពីអ្នកណាឡើយ ។
អាល់ប៊ុមពិសេសដែល ផលិតកម្មថោនកំពុងត្រៀមចេញនេះមានឈ្មោះថា " បេះដូង ៤ ពណ៌ "
ដែលមានការចូលរួមដោយ តារាល្បីៗរបស់ផលិតកម្មថោន រហូតដល់ ៨ រូប ។ អាល់ប៊ុមនេះ
គឺគ្មានអ្នកណាក្រៅពីកវី យឹម តាស្រង់ ឡើយដែលជាអ្នកនិពន្ធកំពុងស្វះស្វែង ខិតខំប្រឹងនិពន្ធ
បទថ្មីដោយខ្លួន ។ ក្រៅពីកវី យឹម តាស្រង់ នោះក៏មានការចូលរួមពីអ្នកនិពន្ធបទភ្លេងវ័យក្មេង
Noly និង Da Town ផងដែរ ។
គ្រាន់តែលឺឈ្មោះ ៣ នាក់ខាងលើនេះភ្លាម ទស្សនិកជនច្បាស់ជាចាប់អារម្មណ៍រួចទៅហើយ
ព្រោះសុទ្ធតែជាអ្នកមានទេពកោសល្យ ក្នុងការធ្វើបទចំរៀងដោយខ្លួនឯង ។ ចំណែកតារា ៨
ដួងនោះ ខាងផលិតកម្ម មិនទាន់បញ្ចេញអោយដឹងនៅឡើយទេ តែពេលនេះក៏ចាប់ផ្តើមបង្ហើប
អោយដឹងខ្លះផងដែរ ជាមួយនិងរូបទស្សទាយ ។ កុំភ្លេចរង់ចាំជាវ ឌីស Original ក្នុងពេលឆាប់ៗ
នេះទាំងអស់គ្នាណា ដើម្បីគាំទ្រតារាចំរៀង និងអ្នកនិពន្ធ អោយមានកំលាំងចិត្តធ្វើបទ ថ្មីមិន
ចំលងពីគេទៀត ៕
ដោយ ៖ លីលី
ប្រភព ៖ town official facebook