«ពលរដ្ឋភូមិបឹងសង្កែ ធ្វើចំណាកស្រុក នៅសល់តែចាស់ៗ និងក្មេងតូចៗ ដោយសារ
តែពលរដ្ឋ ភូមិទួលស្នួលរំលោភ យកដីស្រែជិត១០ឆ្នាំ»
បាត់ដំបង៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារនៅក្នុងភូមិបឹងសង្កែ ឃុំឃ្លាំងមាស ស្រុកបវេល នាំ
គ្នាធ្វើចំណាកស្រុក ជិតអស់ពីភូមិនៅ សល់តែចាស់ៗនិងក្មេងៗ ដោយសារតែប្រជាពលរដ្ឋ
ភូមិទួលស្នួល ឃុំឃ្លាំងមាស បានរំលោភ យកដីស្រែជិត ១០ឆ្នាំមកហើយ ទោះជាអាជ្ញាធរ
គ្រប់ លំដាប់ថ្នាក់បានដោះស្រាយ ជាច្រើនលើកច្រើនសារហើយ ក៏ដោយនៅតែដោះមិនចេញ
ធ្វើឲ្យ អ្នកគោរពច្បាប់អត់ដីធ្វើ ស្រែដដែល ឯអ្នករំលោភច្បាប់ក្នុង ភូមិម្ខាងទៀត នៅតែ ទទួល
ផលរហូតដល់ បច្ចុប្បន្ន អ្នកភូមិរងគ្រោះសំណូមពរសុំឲ្យ សម្តេចតេជោ ហ៊ុន សែន និងលោក
ជំទាវ ជួយ រកយុត្តិធម៌ឲ្យគេផង។
ប្រជាពលរដ្ឋភូមិបឹងសង្កែឃុំឃ្លាំងមាស ស្រុកបវេល ចំនួនជាង៦០គ្រួសារ បានទទួលរងទុក្ខ
ជាច្រើន ឆ្នាំមកហើយ ដោយសារតែពួកគាត់ត្រូវ បានមេភូមិទួលស្នួល និងបក្ខពួករំលោភ យក
ដីស្រែពួកគាត់ចំនួន ២៦៨ហិកតា ធ្វើឲ្យ ពួកគាត់គ្មានដី ធ្វើជិត១០ឆ្នាំ ធ្វើឲ្យមនុស្សដែលពេញ
ត្រូវ បង្ខំចិត្តនាំគ្នាទៅធ្វើកម្មករនៅប្រទេសថៃ ស្ទើរតែអស់ពី ភូមិ គឺនៅ សល់តែចាស់ៗ និងក្មេង
តូចៗប៉ុណ្ណោះ។ ឯមេភូមិទួលស្នួលនិងបក្ខ ពួកមួយចំនួនបានយកដីស្រែ ពួកគាត់ទៅលក់ឲ្យ
ឈ្នួញ ហើយអាជ្ញាធរស្រុក ខេត្តនិងសមត្ថ កិច្ចហាក់បីដូចមិនហ៊ាន ធ្វើអ្វីដល់ពួករំលោភច្បាប់
ទាំងនោះសោះនិងពុំទាន់ មានវិធានការក្តៅណាមួយនៅឡើយ ឲ្យពួកទាំងនោះគោរពច្បាប់បាន
ទេ ។ ឯអ្នក ភូមិរងគ្រោះបានលើកដៃ សំពះព្រមទាំងស្រែកទ្រហោយំ នៅចំពោះមុខអាជ្ញាធរ
និង សមត្ថកិច្ចនិងអ្នសារព័ត៌មាន ជាច្រើននៅទីនោះផងដែរនិងបាន ធ្វើការអំពាវនាវសុំឲ្យសម្តេច
តេជោ ហ៊ុន សែន និងសម្តេចគិតិ្តព្រឹត្តបណ្ឌិត ប៊ុន រ៉ានីជួយអន្តរាគមន៍ រកយុត្តិធម៌ជូនពួកគេផង ។
តំណាងប្រជាពលរដ្ឋក្នុងភូមិបឹងសង្កែជាង៦០គ្រួសារ បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន ថាដីស្រែ
មានទំនាស់ រវាងភូមិ បឹងសង្កែ និងភូមិទួលស្នួល នេះមានចំនួន ២៦៨ហិកតា គឺឈ្មោះណែន
សងមេភូមិទួលស្នួល ឃុំឃ្លាំងមាសនិង បក្ខពួកមួយចំនួនបាន លក់ដីនេះឲ្យទៅឈ្មួញអ្នកមាន
លុយ នៅឃុំជ្រៃស្រុកថ្មគោល ក្រោយម្ចាស់ដែលបានទិញដី នេះបានបង្វែទិសដៅនិងជួល ឲ្យ
ប្រជាពលរដ្ឋក្នុងភូមិទួល ឈ្នួលចេញមុខកាងការពារ ដីនេះមិនឲ្យអ្នកភូមិបឹង សង្កែចូលបង្ក
បង្កើន ផលជាដាចខាត រហូតដល់មានការ សម្របសម្រួលពីថ្នាក់ មូលដ្ឋានឃមស្រុក ខេត្ត និង
ក្រសួង មហាផ្ទៃ បានចេញលិខិតជាច្រើនលើក តែអ្នកមិនគោរពច្បាប់ ទាំងនេះមិនព្រមគោរព
តាមគោល ការណ៍ចុងក្រោយ របស់អាជ្ញាធរឃុំ ស្រុកនិងខេត្តបានធ្វើការសម្បទាន និងសម្រប
សម្រួលគ្នា ដោយបែងចែកដី ស្រែ របស់ភូមិបឹងសង្កែ៥០ភាគរយ ទៅឲ្យភាគីភូមិទួលស្នួល ប៉ុន្តែ
ភាគីម្ខាងទៀតគេ បានឯកភាពគ្នាតែនៅ លើ ក្រដាស់ប៉ុណ្ណោះតែជាក់ស្តែងភាគី រងគ្រោះចូល
ទៅធ្វើត្រូវភាគី រំលោភយកខ្វែវដេញកាប់ និងបំផ្លាញមិនឲ្យជា ដាច់ខាត មិនតែប៉ុណ្ណោះនៅតែ
រំលោភ បំពានយកដីចំណែករបស់ ភូមិបឹងសង្កែ៥០ភាគរយ ដែលអាជ្ញាធរបាន ចែករួច ហើយ
ដែលគ្មាន ទំនាស់ថែមទៀត ធ្វើឲ្យអ្នកភូមិបឹងសង្កែ គ្មានដីស្រែធ្វើឡើយ គ្មានអង្ករហូបទើប
សម្រេច ចិត្ត ឲ្យកូនចៅធ្វើចំណាកស្រុក ទៅធ្វើកម្មករនៅប្រទេសថៃឡើងស្ងាត់ភូមិ នៅសល់
តែមនុស្សចាស់ និងក្មេងតូចៗ ប៉ុណ្ណោះ។
លុះដល់មានលិខិត ស ជ ណ ពីលោកស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៍ដោយ
អ្នកភូមិទួល ស្នួល នៅតែរំលោភយកទាំងដីចែក៥០ភាគរយនិងដីគ្មានទំនាស់អស់គ្មានសល់។
ពួកគាត់នៅតែមិនបាន បង្កបង្កើន ផលដែរគឺខាងភាគីភូមិទួលស្នួលដែលមានឈ្មោះណែន សង
ជាមេខ្លោងបាននាំបក្ខពួកដេញកាប់ ពួកគាត់មិនឲ្យចូលទៅធ្វើស្រែលើ ដីរបស់ខ្លួនទោះបីជាមេ
ឃុំទៅសម្រុះសម្រួល ក៍ពួកគេនាំគ្នាកាន់កាំបិតពូថៅ ដេញកាប់ មេឃុំនិងប្រជាពលរដ្ឋរងគ្រោះ
ដដែល។ពលរដ្ឋបានបង្ហើបប្រាប់ទៀតថា ពួកមេក្លោងទាំងនោះធ្លាប់ មានដីកាកោះពីតុលាការ
ចំនួន២ដងរួចមកហើយ ពួកគេមិនខ្លាចតុលាការផងមិន ដឹងថាប្រហែលជាមានអ្នកណា នៅពី
ក្រោយខ្នងក្នុងរឿងនេះហើយមើលទៅ។
នៅព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៣នេះ ក្រុមការងារមួយក្រុមចុះមកតាមលិខិត បង្គាប់ការលោក
អភិបាល ស្រុក បវេល ទឹម ដារ៉េត ដោយបានអនុវត្តយោងតាមលិខិតបញ្ជារជាបន្ទាន់របស់លោក
អភិបាលខេត្ត ប្រាជ្ញ ចន្ទ ដោយ មានខាងប្រធានការិយាល័យភូមិបាលស្រុក កម្លាំងនគរបាល ឃុំ
ស្រុក លោកមេឃុំ មេភូមិបានដឹកនាំ ប្រជា ពលរដ្ឋ ក្នុងភូមិបឹងសង្កែចុះវាស់វែងម្តងទៀត នូវការ
កំណត់ព្រំដែនសារ ជាថ្មីព្រមទាំងមានការចូលរួម ផ្តិតរូបភាព ពីអ្នកសារព័ត៌មានមួយចំនួនផងដែរ។ តែការវាស់វែងនេះប្រជាពលរដ្ឋមិនទាន់សង្ឃឹមថា បានដីធ្វើស្រែនៅពេល ណានោះទេ បើថ្នាក់លើនៅតែគ្មានវិធានការក្តៅណាមួយចំពោះភាគីល្មើសច្បាប់ទាំងនោះសោះអញ្ចឹង។ ដូច្នេះ
ហើយទើបពួកគាត់ធ្វើការអំពាវនាវ និងសំណូមពរសុំឲ្យសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវ
ប៊ុនរ៉ានី មេត្តាជួយរកយុត្តិធម៌ជូន ពួកគាត់ផងពីព្រោះរាល់ថ្ងៃពួក គាត់រស់ទាំងវេទនារកអង្ករដាំ
បាយ ដោយលំបាកលំបិន ព្រោះគ្មានដីស្រែធ្វើជាពិសេស ព្រាត់ប្រាសកូនចៅធ្វើចំណាកទៅស៊ី
ឈ្នួល នៅស្រុកថៃអស់ពីភូមិនៅសល់ តែយាយតា មើលចៅតូចៗតែប៉ុណ្ណោះ។
ចំណែកក្រុមការងារដែលបានចុះមកធ្វើវាស់វែងកំណត់ព្រំដែនជាថ្មីម្តងទៀត ដោយមានលោក
ឈឹម សារី មេភូមិ បឹងសង្កែនិងលោកប៊ុន សម្បត្តិ មេឃុំឃ្លាំងមាសនិងលោក ឈន គឹមឡុង ប្រធាន
ភូមិបាលស្រុក អមដោយ កម្លាំងនគរបាលស្រុក ព្រមទាំងបានបញ្ជាក់ប្រាប់ អ្នកសារព័ត៌មានដូច
ប្រជាពលរដ្ឋ បាននិយាយអញ្ចឹងដែរ ពួក លោកចាំតែទទួលបញ្ជា និងអនុវត្តតាមថ្នាក់ លើប៉ុណ្ណោះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល