(ភ្នំពេញ)៖ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា ហែមថុន វិទិនី នៅថ្ងៃទី១០ ខែតុលានេះ បានប្រកាសទទួលពាក្យអ្នកមានចំណាប់អារម្មណ៍ហ្វឹកហាត់កីឡាហែលទឹកនេះ នៅលើទំព័រ Facebook ផ្ទាល់ខ្លួន ប៉ុន្ដែនាងមិនបានបញ្ជាក់ពីតម្លៃបង្ហាត់នោះទេ ដោយគ្រាន់តែប្រាប់ថា នាងនឹងបង្ហាត់ផ្ទាល់តែម្ដង។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា «អរុណសួស្តីបងប្អូនទាំងអស់គ្នា ព្រឹកនេះខ្ញុំមានដំណឹងជំរាបទៅបងប្អូនសម្រាប់អ្នកដែលចង់ហ្វឹកហាត់ហែលទឹក សម្រាប់អ្នកដែរមិនទាន់ចេះសោះ នឹងអ្នកចេះហែលតិចៗ នៅពេលនេះនាងខ្ញុំ ហែមថុន វិទិនី នឹងចាប់ផ្តើមបង្ហាត់ដោយផ្ទាល់នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិករៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយទទួលទាំងសិស្សស្រី-ប្រុស ចាប់ពីអាយុ ៥ឆ្នាំឡើទៅ» ។
កីឡាការិនីហែលទឹកដ៏ស្រស់ស្អាតរូបនេះបានបន្ថែមថា «សម្រាប់ការចុះឈ្មោះបងប្អូនអាចទំនាក់មកតាម acc facebook នាងខ្ញុំផ្ទាល់ ឬក៏អាចមកទំនាក់ទំនងផ្ទាល់នៅអាងហែលទឹកស្តាតអូឡាំពិក ឬតាមលេខទូរស័ព្ទ ០៧៨ ៣៧ ៩០ ៣៧ សូមជួយ share ដើម្បីឲ្យបងប្អូនស្រីៗ នឹងអ្នកដែលចង់ហ្វឹកហាត់ហែលឲ្យពួកគាត់បានជ្រាបផង»៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង