CamNews

តារា 

Zoe Saldana របស់ Avatar ចង់កែសុដន់

 

Zoe Saldana តួអង្គរាជបុត្រីរបស់ស្ដេច Neytiri ក្នុងរឿង 'Avatar' និយាយថា ខ្លួនបានទទួលការ
លើកទឹកចិត្តក្នុងការកែសុដន់ ចំណែកនាងនឹងពិចារណាចំពោះរឿងនេះ ប្រសិនការកែដើមទ្រូង
ជួយអោយនាងកាន់តែស្រស់ស្អាត និងមានសុភមង្គល។

កាលពីពេលថ្មីៗនេះ តារាសំដែងស្បែកខ្មៅ វ័យ ៣០ឆ្នាំ Zoe Saldana បង្ហាញខ្លួននៅក្នុងកិច្ច
សម្ភាសមួយនៅលើកញ្ចក់ទូរទស្សន៍ Lifetime របស់អាមេរិក។ នាងត្រូវបានគេសួរអំពីការកែ
សុដន់។

តារាសំដែងរបស់ខ្សែភាពយន្ដ Avatar  រូបនេះថ្លែងថា ខ្លួននាងមិនដែលរិះគន់ចំពោះស្ដ្រីដែលបាន
កែសុដន់នេះទេ។

វាមិនមែនមានន័យថា​ អ្នកខុស ឬត្រូវនោះទេ នៅពេលធ្វើការវះកាត់កែដើមទ្រូវ ព្រោះថាវានឹងនាំ
មកនូវសម្រស់ និងភាពសមរូបសមរាងសម្រាប់អ្នក ប្រការនេះពិតជាល្អ។ 

Zoe Saldana ត្រូវបានគេស្គាល់ច្រើន ដោយសារសំដែងជាតួអង្គរាជបុត្រី Neytiri ក្នុងខ្សែភាព
យន្ដរឿង Avatar ដែលដឹកនាំរឿងដោយលោក James Cameron។ នាងបានលែងលះជាមួយ
ស្វាមីមិនទាន់រៀបការរបស់នាងកាលពីឆ្នាំ ២០១១ បន្ទាប់ពីបានរស់នៅជាមួយគ្នា ៥ឆ្នាំ។ មួយ
រយៈពេលក្រោយមក Zoe Saldana ក៏មានទំនាក់ទំនងជាមួយ Bradley Cooper ប៉ុន្ដែមិនបាន
ប៉ុន្មានខែផង ពួកគេក៏បែកបាក់គ្នា ធ្វើអោយ Zoe Saldana ត្រូវពិចារណាក្នុងការកែដើមទ្រូង៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE

 

 


Tags: hollywood star