CamNews

តារា 

ស្រឡាំងកាំងពេលដឹងតម្លៃឡាន James jirayu ទិញ ជូនអ្នកមានគុណ ជាកាដូក្នុងឆ្នាំថ្មី

ថៃ ៖ គេហទំព័រនៅក្នុងស្រុកថៃជាច្រើនបានចុះផ្សាយអំពីរឿងដែល  James jirayu ទិញ ជូនអ្នកមានគុណ ជាកាដូក្នុងឆ្នាំថ្មី ក្នុងតម្លៃដល់ទៅជាង ២០ មុឺនដុល្លារឯណោះ ។ 

ប្រភពផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា តារាសម្តែងថៃវ័យ ២៤ ឆ្នាំរូបនេះ បានទិញរថយន្តមួយដែលមានម៉ាក Porsche Cayman 718 ពណ៍ខ្មៅដ៏ប្រណិត និងស្រស់ស្អាតខ្លាំងណាស់ ។ 

ក្រោយដំណឹងនេះបានសាយភាយនៅពេញអឺនធឺណិត តួប្រុសក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" រូបនេះ ក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់អ្នកនិយមលេងអឺនធឺណិត អំពីការយកចិត្តទុកដាក់ និងតបស្នងសងគុណដល់អ្នកមានគុណទាំងពីររបស់លោកផងដែរ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: James jirayu Bella ranee