CamNews

តារា 

សូ ដានីតា ធុញថប់នឹង Friend ដែលមិន Like or Comment ប្រកាស លុបចោល

ភ្នំពេញៈ ថ្មីៗនេះតារាស្រីរូបស្រស់ សោភា កញ្ញា សូ ដានីតា បានរំលេចសារមួយចំនួន នៅលើ បណ្តាញទំនាក់ទំនង សង្គម Facebook របស់នាង ដោយធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រនាងជា ច្រើន មានអារម្មណ៍ភ្ញាក់ផ្អើលនិងសម្តែង ការខកចិត្តជាខ្លាំង ក្រោយពីឃើញនាង សរសេរពាក្យ សម្តីថា ចង់លុបមិត្តមួយចំនួនចេញពីបណ្តាញទំនាក់ទំនងសង្គម របស់នាង ។

ជាធម្មតា គេសង្កេតតារាប្រុសស្រី ជាច្រើនដួង មានការនិយមលេងបណ្តាញ Facebook ដោយ ក្នុងតារាម្នាក់បាន បង្កើត Account Facebook ២ឬ៣ ដើម្បីតម្រូវទៅតាមការគាំទ្រ របស់អ្នកនិយម លេងបណ្តាញមួយនេះនិងជា ការទាក់ទាញប្រជាប្រិយភាព មួយចំណែកធំ។ ដោយឡែកតារា ស្រី កញ្ញា សូ ដានីតា បែរជាមាន Account Facebook តែមួយ នៅពេលមានមិត្តច្រើន នាងបែរ ជាសម្រេចចិត្តលុបមិត្ត មួយចំនួនចេញពី Facebook (Unfriend) ទៅវិញ ។

បើតាមសម្តី ដែលតារាសម្តែង និងជាពិធីការិនី កញ្ញា សូ ដានីតា បានបង្ហោះនៅលើ Facebook របស់នាងកាលពី ប៉ុន្មានម៉ោងមុននេះ នាងបានសរសេរជាភាសាខ្មែរថា “ថ្ងៃនេះខ្ញុំមានអារម្មណ៍ ចង់សួរមិត្តក្នុង facebook ថាតើខុសទេ បើខ្ញុំចង់ unfriend ១ចំនួនចោលខ្លះ? ព្រោះមិត្តខ្លះ តាម ឃើញគាត់មិនដែល like or comment ទេ ហើយក្នុង facebook ១នាក់ អាចមាន friend តែ 5000នាក់ ប៉ុណ្ណោះ”។

តារាស្រីរូបនេះ ក៏បានសុំទោសទៅដល់មិត្ត នៅក្នុង Facebook របស់នាងថា “ខ្ញុំសូមទោស ចំពោះ មិត្តដែលខ្ញុំ unfriend ខ្ញុំនៅតែ រាប់អាន តែបើមិត្តមិនលេងទេ ខ្ញុំចង់ទទួលមិត្តថ្មី ដែលពួក គាត់កំពុងចង់ធ្វើមិត្តរបស់ខ្ញុំ .. តែបើខ្ញុំ unfriend ចំអ្នកដែលចូលចិត្តលេងដែរ សូម add ខ្ញុំម្តង ទៀតមកណា ព្រោះមិត្តច្រើនពេក ខ្ញុំចាំមិនអស់ទេ ... អរគុណអ្នកដែលចូលចិត្តខ្ញុំ និង សុំទោស មិត្តមួយចំនួន ... ស្រឡាញ់អ្នកទាំងអស់គ្នា ,, ពីរនាងខ្ញុំ សូ ដានីតា ...”។

តាមរយៈសម្តី របស់នាងបែបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការខកចិត្តជាខ្លាំង ចំពោះអ្វី ដែលនាងនិយាយ ហាក់ដូចជាមិនយល់ពីអារម្មណ៍ អ្នកគាំទ្រនាងទាល់តែសោះ ដោយ unfriend ចោលហើយបែរជាប្រាប់គេថានាងត្រូវ ការមិត្តភក្តិថ្មី បន្ថែមទៀត ព្រោះ នៅក្នុង Facebook នាងអាចទទួលមិត្តបានតែ៥ពាន់នាក់ ប៉ុណ្ណោះ។ ពេលនេះមិត្ត របស់នាង មានការកើនឡើង ជិត៥ ពាន់ នាក់ ។ ចុះប្រិយមិត្តអ្នកនិយមលេង ហ្វេសប៊ុកគិតយ៉ាងណាដែរចំពោះពាក្យ សម្ដី ទាំងអស់ របស់តារាសម្ដែង សូ ដានីតា ?

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: so danita entertainment khmer super star actress សូ ដានីតា