CamNews

តន្រ្តី 

ទស្សនាវីដេអូចម្រៀង Rocking Girl របស់ក្រុមមកថ្មី 4K

4K ជាក្រុមដែលទើបនឹងមកថ្មីកំពុងតែស្វែងរកចំណុចខ្សោយក្នុងការចាប់យកបេះដូងរបស់ប្រិយ
មិត្ត។ ហើយកាលពីពេលថ្មីៗនេះពួកគេបានចេញផ្សាយនូវវីដេអូចម្រៀងទី ១ របស់គេដែលមាន
ចំណងជើងថា Rocking Girl នៅលើ Youtube ក៏ដូចជានៅលើ Fan Page Facebook ផងដែរ។

ក្រុមពន្លកថ្មីដែលមានសមាជិកជាបុរស ៤ រូបនេះគឺសុទ្ធសឹងតែជាអ្នកដែលចេះលេង Giutar Acoustic
បានយ៉ាងស្ទាត់ជំនាញ ហើយគេបានប្រើប្រាស់តន្រ្តីបែប Acoustic នេះដើម្បីទាក់យកចិត្តអ្នកស្ដាប់
ដែលកំពុងតែធុញទ្រាន់ជាមួយនឹងតន្រ្តីបែបញ៉ាក់កន្រ្តាក់គ្រប់ពេលវេលា។ គេអាចសង្កេតឃើញថា
ភាពទន់ភ្លន់នៃដូរ្យតន្រ្តីគឺប្រៀបដូចបានជាសម្រស់នារីស្រស់ស្អាតមា្នក់ដែលអ្នកចម្រៀងកំលោះទាំង
៤ ច្រៀងរៀបរាប់ដូច្នោះដែរ។

សម្រាប់ការចេញផ្សាយវីដេអូចម្រៀងនេះផងដែរអ្នកនាំពាក្យរបស់ Choeun Entertainment បាន
ប្រាប់ថា 4K នឹងអាចទទួលបានការគាំទ្រក្រាស់ក្រែលជាមួយនឹងតន្រ្តីដែលជាទីពេញចិត្តរបស់យុវ
វ័យ ហើយជាពិសេសគឺអ្នកដែលកំពុងមានស្នេហា។

ដោយ៖ នីតា
ប្រភពពី៖ Allkpop 

 


Tags: 4K kpop