CamNews

តន្រ្តី 

ទៅមើលបណ្តាបទចំរៀងអាមេរិច ដែលសរសេរអំពី ការបែកបាក់ស្នេហា

ការបែកបាក់ស្នេហា គឺពិតជាខ្លោចផ្សាឈឺចាប់ខ្លាំងណាស់ ដោយសារតែសោកស្តាយពេល
វេលាមានតំលៃ ដែលសាងជាមួយគ្នា ហើយនិងអនុស្សាវរីយ៍ ដែលនៅដក់ជាប់ក្នុងអារម្មណ៍
ជានិច្ច ។ ជាក់ស្តែងដើម្បីបំបាត់កំហឹង និងការពិបាកចិត្តទាំងនោះ តារាចំរៀងនិងនិពន្ធមួយ
ចំនួន បានបញ្ចេញអារម្មណ៍របស់ខ្លួន ទៅក្នុងអត្ថន័យនៃបទចំរៀង ដូចខាងក្រោមនេះ ។

-Someone Like You របស់ Adele គឺជាបទចំរៀងដែលនាងច្រៀងរៀបរាប់ពីក្តីស្រឡាញ់ចំពោះ
អ្នកថតរូបជំនាញម្នាក់ឈ្មោះ Alex Sturrock ដែលធ្វើការជាមួយនាង ក្នុង Adele Tour ២០០៩ ។



-Cry Me A River របស់ Justin Timberlake គឺជាបទដែលនិយាយអំពី ការបែកបាក់ស្នេហារបស់
គាត់ជាមួយ Britney Spears ក្នុងឆ្នាំ ២០០០ ។



-What's Left Of Me របស់​ Nick Lachey និង I Belong To Me របស់ Jessica Simpson គឺជាបទ
ដែលច្រៀងអំពីភាពស្រណោះសោកសៅ បន្ទាប់ពីបែកបាក់ស្នេហារយៈពេល ៣ ឆ្នាំរបស់គេ
ទាំង ២ ។



-7 Things របស់ Miley Cyrus គឺជាបទដែលនិពន្ធឡើងបន្ទាប់ពីពេលនាង បែកបាក់ជាមួយនិង
មិត្តប្រុស Nick Jonas ។



-So What របស់ Pink និពន្ធឡើងនៅពេលដែលនាង បែកបាក់ស្នេហាជាមួយ Carrey ។



-Love Will Remember របស់ Selena Gomez គឺជាបទថ្មីរបស់នាង ដែលយើងស្តាប់ទៅអាចដឹង
ថា វាជាបទដែលនិយាយអំពីការចងចាំ នៃស្នេហារបស់នាង ជាមួយនិង Justin Bieber ។



-Nothing Like Us របស់ Justin Bieber ក៏ជាបទដែលសរសេរឡើងនិយាយអំពី ចំណងស្នេហ៍
ដែលបានរលត់ទៅវិញរបស់ Justin និង Selena ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: star entertainment hollywood singer justin bieber selena gomez jessica simpson adele justin