ភ្នំពេញ ៖ តារាចម្រៀង លោក ថេណា បានបង្ហោះបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា "អេម" មិនបានប៉ុន្មានក៏ទទួលរងនូវការរិះគន់យ៉ាងខ្លាំងរហូតធ្វើឲ្យតារាចម្រៀងវ័យក្មេងរូបនេះចេញមុខបកស្រាយកាលពីប៉ុន្មាននាទីមុននេះ នៅលើហ្វេសប៊ុកផេករបស់លោក ដោយលើកឡើងថា "សំទោសទៅដល់អ្នកទាំងអស់គ្នាដែលមិនពេញចិត្តនៅចម្រៀងមួយបទនេះខ្ញុំដឹងថាប៉ារ៉ូលវាខ្លាំងតែចម្រៀងបែបនេះមិនមែនមានតែខ្ញុំទេដែលធ្វើបងប្អូនមានចម្រៀងបរទេសចម្រៀងខ្មែរថៃនឹងប្រទេសច្រើនណាស់ដែល rap បារូលបែបនេះខ្លាំងជាងខ្ញុំផងសិល្បន័យការ rap វាតែងតែមានពាក្យធ្ងន់ខ្លះហើយបងប្អូនហើយខ្ញុំក៏បានដាក់ logo ដែលខ្ញុំគូរង្វង់សនឹងហើយដាក់ថា 18+ទៀត" ។
លោក ថេណា បានបន្ថែមទៀតថា "ហើយខ្ញុំគ្រាន់តែជាអ្នកធ្វើភ្លេងតាម internet តែប៉ុណ្ណោះមិនមែនអ្នកចម្រៀងផ្លូវការឯណាហើយបទនេះពួកខ្ញុំធ្វើលែងទុកស្ដាប់ជាមួយមិត្តភ័ក្ដិខ្ញុំតែប៉ុណ្ណោះតែក៏ឃើញ fans របស់ខ្ញុំគាត់ចូលចិត្តក៏បង្ហោះទៅមិនបានលក់លើកទីផ្សានោះទេខ្ញុំដឹងថាទោះនិយាយយ៉ាងមិចក៏នៅតែមានកំហុសព្រោះមនុស្សមានការគិតខុសគ្នាតែចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នាអគុណបាទ" ៕
ដោយ ៖ គន្ធា