CamNews

ព័ត៌មានជាតិ 

ល្បិចថ្មីចូលខ្ចប់បបរស នឹងម្ហូបបានបន្លំ លួចទូរស័ព្ទដៃ ម្ចាស់ហាង

ភ្នំពេញ៖ បុរសជាជនសង្ស័យ ម្នាក់បានជិះម៉ូតូម៉ាកស្ទេប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
1U-8002ចូលទៅទិញ ម្ហូប នឹងច្រក បបរស រួចបានបន្លំលួចយក ទូរស័ព្ទដៃម្ចាស់ហាងយីហោ
សូ ឈឿន ផ្ទះលេខ ៣៣៨ ផ្លូវ ព្រះមុនីវង្ស សង្កាត់បឹងកេងកងទី ១ ខណ្ឌចំការមន ត្រូវម្ចាស់
គេទាន់ ចាប់វាយទ្រោមខ្លួន យកប្រគល់ឲ្យ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍ កាលពីវេលាម៉ោង ១នឹង
២០នាទីរំលង អាធ្រាត្រឈានចូលថ្ងៃទី ១៨ខែកញ្ញា ឆ្នាំ ២០១៣។

ជនសង្ស័យខាងលើនេះឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ ២៨ ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ ។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ប៊ុន ធី
បានជិះម៉ូតូខាង លើមកឈប់នៅ ចំណុច ហាង បបរសខាងលើ ហើយចូលទៅអង្គុយកម្មង់ម្ហូប
នឹងបបរស ដើម្បីខ្ចប់យកទៅផ្ទះ ដែល ខណៈនោះ ម្ចាស់ហាង បានរៀបចំខ្ចប់លក់ដូរតាម
សម្រួល ដូចធម្មតា។ ពេលឃើញម្ចាស់ ហាងជាប់រវល់ ដៃខ្ចប់ម្ហូបអាហារ ទើបឈ្មោះ ប៊ុន ធី
បន្លំលួចបើកថតតុ ម្ចាស់ហាងលួចយកទូរស័ព្ទដៃ មួយគ្រឿងម៉ាក អាយហ្វូន ហើយត្រូវ ម្ចាស់
ហាងឃើញទាន់ រួចព្រួតគ្នាវាយទ្រោមខ្លួន ។

ជនសង្ស័យរូបនេះត្រូវសមត្ថកិច្ចយកទៅ ឃុំខ្លួនកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាន
នគរបាលខណ្ឌ ចំការមន រង់ចាំធ្វើការសាកសួរ នឹងកសាងសំណុំរឿងបញ្ជូនបន្ត ទៅសាលា
ដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្បាប់៕

Photo by DAP-News

Photo by DAP-News

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News