CamNews

តារា 

Great សរសើរ Bella កប់ៗមាត់ថា.....!

កំសាន្ត ៖ លោក Great Warintorn បានចាប់ដៃគូសម្តែងជាលើកដំបូងជាមួយនិងនាង Bella Ranee ហើយតារាទាំងពីរដួងនេះក៏ត្រូវបានអញ្ជើញជាភ្ញៀវកត្តិយសក្នុងកម្មវិធីកំសាន្តមួយដែលមានឈ្មោះថា "3 Zapp" ។

នៅក្នុងនោះកម្មវិធីនោះមានពិធីការនីចំនួន ៣​រូបគឺនាង Chompoo Araya, Kalamere និងនាង Ma Ornapa បានសាកសួរអំពីទេពកោសល្យក្នុងការសម្តែងរឿងទាក់ទងជាមួយនិងនាង Bella Ranee ។ 

លោក Great Warintorn បានសរសើរ Bella កប់ៗមាត់ថា នាងគឺជាតារាសម្តែងស្រីម្នាក់ដែលពូកែ ទោះបីជាអត្តចរិកនៅក្នុងរឿងត្រូវបានបង្ហាញចរិកផ្សេងៗពីគ្នាក៏ដោយ ប៉ុន្តែ Bella នៅតែអាចធ្វើបាន ។ Great បន្ថែមទៀតថា រឿងនេះគឺជារឿងភាគពិបាកបំផុត តាំងពីលោកក្លាយជាតារាសម្តែងមក ដូច្នេះហើយលោកថា វាគឺជារឿងមួយដែលធ្វើឲ្យអ្នកទស្សនាមិនខកបំណងឡើយ ៕ 

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Great Warintorn Bella Ranee