CamNews

តារា 

តារាចម្រៀង លោក Rory Feek បង្ហាញ​ក្ដី​ស្រឡាញ់ ក្នុង​ទិវា​​១៤​កុម្ភៈ នៃ​ជីវិត​ចុង​ក្រោយ ជា​មួយ​ភរិយា

(អាមេរិក)៖ Rory Feek តារាចម្រៀងអាមេរិក មានគម្រោងចំណាយពេល ចុងក្រោយរបស់គាត់ ជាមួយប្រពន្ធជាទីស្រឡាញ់ ដែលជិតដល់ថ្ងៃអវសាន្តជីវិតទៅហើ យ សម្រាប់ឱកាសបុណ្យ នៃក្តីស្រឡាញ់ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៦នេះ បើទោះជានាងមិនអាចធ្វើអ្វីបាន ក្រៅពីដេកលើគ្រែក៏ដោយ។

តារាស្រីវ័យ៤០ឆ្នាំនាង Joey Feek បានតស៊ូ នឹងជំងឺមហារីកដ៏កាចសាហាវ ក្នុងជីវិតអស់រយៈពេលដ៏យូរមកហើយ តែវេលាចុងក្រោយនេះ Rory Feek ដែលជាស្វាមីបាននិយាយថា គាត់នឹង ចំណាយពេល ប្រារព្ធបុណ្យក្តីស្រលាញ់ ១៤កុម្ភៈនេះ ជាមួយប្រពន្ធ ទោះបីនាងមិនអាចអង្គុយបរិភោគបាយ និងស្តាប់តន្ត្រីដ៏រ៉ូមែនទិក ជាមួយគ្នាបានក៏ដោយ។

Joey Feek អាចសង្ឃឹមរស់ត្រឹមតែ ពីរខែទៀតប៉ុណ្ណោះ ​ព្រោះតែជំងឺមហារីកបានឈានដល់ ដំណាក់កាលធ្ងន់ធ្ងរទៅហើយ ដំណឹងនេះ បានធ្វើឲ្យមហាជន ដែលជាអ្នកគាំទ្រតារាទាំងពីរ ពិតជារន្ធត់ចិត្តណាស់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Rory Feek