(ឥណ្ឌា)៖ កូនក្រមុំជនជាតិឥណ្ឌាម្នាក់ បានសម្រេចចិត្តបញ្ឈប់ការរៀបការ ជាមួយកូនកំលោះ បន្ទាប់ពីដឹងថា គេមិនបានកសាងបង្គន់ឲ្យនាង ដូចដែលបានសន្យា មុនពេលភ្ជាប់ពាក្យនឹងគ្នា។
ក្រោយពីលុបចោលការរៀបការរួច នារីជាកូនក្រមុំអាយុ២៥ឆ្នាំរូបនេះ បានងាកទៅរៀបការជាមួយ បុរសផ្សេងម្នាក់ទៀត ដែលយល់ព្រមកសាងបង្គន់ឲ្យនាង សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន នៅក្នុងផ្ទះរបស់គាត់ យ៉ាងពិតប្រាកដ បន្ទាប់ពីបរាជ័យ ជាមួយបុរសដំបូង ។
ចំណែកក្រុមគ្រួសារនារីម្នាក់នេះ ក៏គាំទ្រការសម្រេចចិត្តរបស់នាង ដែលបោះបង់អនាគតកូនកំលោះទី១ ដែលមិនគោរពសន្យា ហើយងាកមកសាងជីវិតថ្មី ជាមួយបុរសម្នាក់ទៀត ដែលយល់ព្រមផ្តល់ជូននូវអ្វី ដែលនាងត្រូវការវិញ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង