CamNews

តារា 

ទាំងសង្ហាហើយកំពុងល្បីឈ្មោះខ្លាំងទៀត ប៉ុន្តែតារាសម្តែងទាំង ៦ ដួងនេះបែរជា....!!

ថៃ ៖ យោងតាមការចុះផ្សាយរបស់ thaistarnews បានឲ្យដឹងថា មានតារាសម្តែងចំនួន ៦ ដួង ទាំងសង្ហាហើយកំពុងល្បីឈ្មោះខ្លាំងទៀត ប៉ុន្តែពួកគាត់បែរជាមិនទាន់រកបានគូស្រករនៅឡើយទេ ។ នៅក្នុងចំណោមអ្នកទាំង ៦ នោះគឺមានដូចជា លោក Pope thanawat, Boy Pakorn, James jirayu, James ma, Tono Pakin និងលោក Toey Pongsakorn ។

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

១. លោក Boy Pakorn

អ្នកម្តាយតារាសម្តែងរូបនេះចង់អោយលោករៀបការ ប៉ុន្តែគាត់មិនទាន់មានសូម្បីសង្សារម្នាក់ក្នុងពេលនេះ ។ 

២. លោក James jirayu

លេចធ្លាយព័ត៌មានស្នេហាជាច្រើន ប៉ុន្តែទីបំផុត តារាសម្តែងវ័យក្មេង រូបសង្ហាមួយនេះ បញ្ជាក់ថា ខ្លួននៅមិនទាន់មានសង្សារនៅឡើយទេ ។

៣.​ លោក James ma

តារាសម្តែងរូបនេះចង់ផ្តោតលើការងារជាមុនសិន មុននឹងគិតរឿងស្នេហាតាមក្រោយ ។ 

៤. លោក Toey Pongsakorn 

ដោយសារតែឃើញថា សម្តែងរឿងជាមួយគ្នា​ហើយសមគ្នា ទើបហ្វេនគាំទ្រឲ្យលោកចាប់ផ្តើមស្នេហាជាមួយនិងនាង Cheer Tikhampohn ។

៥. លោក Tono Pakin

តាំងពីលែងលះជាមួយអតីតភរិយានាង Tangmo រួចមក តារាសម្តែងរូបនេះនៅមិនទាន់មានអ្នកណាក្នុងចិត្តនៅឡើយ ។ 

៦. លោក Pope thanawat

វ័យដល់ទៅ ៣៥ ឆ្នាំទៅហើយ ប៉ុន្តែតួប្រុសក្នុងរឿង "បុព្វេសន្និវាស"​ នៅមិនទាន់មានសង្សារនៅឡើយ ប៉ុន្តែអ្នកគាំទ្រសង្ស័យថា លោកកំពុងតែជាប់ចិត្តជាមួយនិងនាង Diana Flipo ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pope thanawat Boy Pakorn James jirayu James ma Tono Pakin Toey Pongsakorn