CamNews

តារា 

រឿងថ្មីរបស់ Bella ranee ដែលសម្តែងជាតួបងថ្លៃរបស់ James Jirayu កំពុងទទួលការគាំទ្រខ្លាំង

ថៃ ៖ រឿងភាគថ្មីដែលមានចំណងជើងថា "Krung Karm" ដែលសម្តែងដោយ Mai Chareonpura, James Jirayu, Bella Ranee និងតារាសម្តែងជាច្រើនដួងទៀត ហើយរឿងនេះបានចាក់បញ្ចាំងកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ 

យោងទៅតាមរបាយការណ៍ពីស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានឲ្យដឹងថា រឿងភាគថ្មីនេះទទួលចំណាត់ថ្នាក់ខ្ពស់ និងទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម Twitter ក្រោយពីចាក់បញ្ចាំងបានមួយថ្ងៃដំបូង ។ 

ប្រភពដដែលបានបន្តទៀតថា មនុស្សភាគច្រើនបាននិយាយអំពីអត្តចរិករបស់តារាសម្តែងបីដួងគឺ Mai Chareonpura, Bella Ranee និងលោក James Jirayu នៅក្នុងរឿងនេះ ។ គួរបញ្ជាក់ឲ្យដឹងទៀតថា ក្នុងរឿង "Krung Karm" នេះ លោក James Jirayu សម្តែងជាតួប្អូនថ្លៃកំពូលតារាសម្តែងស្រីនាង Bella Ranee ៕




ប្រែសម្រួល​ ៖ គន្ធា

ប្រភព ៖ thaiupdate


Tags: Bella ranee James Jirayu