CamNews

តារា 

ប៊ីរីយ៉ា ក្តាប់បាន​តំណែង​តួឈ្នានីស​ក្នុងរឿង​ “ឋានសួគ៌ស្នេហ៍”

ភ្នំពេញៈ តារាស្រី កញ្ញា ប៊ីរីយ៉ា ដែលកន្លងមក ធ្លាប់សម្តែង តែតួបែបកំសត់ ស្រគត់ស្រគំ ពេលនេះនាងបាន បង្ហើបឲ្យដឹងថា ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០១៤ នេះ នាងបានផ្លាស់ប្តូរការ សម្តែងពីតួស្លូត មកជាតួកាចឈ្នានីស នៅក្នុងរឿងថ្មី របស់ស្ថានីយ ទូរទស្សន៍ ស៊ី ធី អ៊ីន ដោយនាងរំពឹងថា អាចទទួលបានការគាំទ្រ ច្រើនជាងរឿងមុនៗ ដែលនាងធ្លាប់សម្តែងនា ពេលកន្លងមក ។

ជួបជាមួយ Looking TODAY តាមទូរស័ព្ទ ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៤នេះ តារាសម្តែង ថ្ពាល់ខួចកូនកាត់បីសាសន៍ កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងថា ចាប់តាំងពី នាងចូលប្រឡូក ក្នុងវិស័យសិល្បៈ ហើយចាប់អាជីព ជាតារាសម្តែងនាង តែងតែត្រូវបានអ្នកដឹកនាំ រឿងតម្រូវ ឲ្យសម្តែងជាតួស្លូតកំសត់ រហូតទើបតែ ពេលនេះទេ ដែលនាងត្រូវបាន អ្នកដឹកនាំ តម្រូវឲ្យ សម្តែងជាតួបែបកាច ខុសពីពេលមុនៗ ។

តារាស្រីវ័យក្មេងច្រមុះស្រូច រាងខ្ពស់ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ថ្មីៗនេះខ្ញុំ ទើបតែទទួល ថតរឿងថ្មីមួយទៀត មានចំណងជើងថា “ឋានសួគ៌ស្នេហ៍” ឲ្យស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ដោយនាងសម្តែងជាតួឯក បែបឆ្នាស់ឈ្នានីសគេ ដោយនៅក្នុងនោះ មានតួឯក ចំនួន២គូគឺ ញ៉ែម សុគន្ធ,កែវ ស្រីនាង, ជា សុវណ្ណនរាហ៍ និងរូបខ្ញុំ” ។

កញ្ញា ប៊ីរីយ៉ា បានប្រាប់ឲ្យដឹងទៀតថា នៅក្នុងរឿងនេះ បានដំណើរការ ថតបានប្រមាណ២០ ភាគរយ ហើយដោយខាងអ្នក ដឹកនាំត្រៀម ថតរឿងនេះប្រហែល ជា៣ខែហើយ សម្រាប់រឿង ថ្មីនេះនាង គិតថាក្រោយពីដាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍ ហើយអាចនឹងទទួល បានការ គាំទ្រច្រើន ពីទស្សនិកជន ហើយនាងក៏គិតថា ទស្សនិកជន ក៏ប្រាកដជាមានអារម្មណ៍ ថាប្លែកជាក់ជាមិនខានទេ ៕

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news