CamNews

តារា 

ស៊ិន យូប៊ីន ស្ងាត់ដូចចោរ លួចសេះ បន្ទាប់ពីជាប់ Freshie លេខ១

ភ្នំពេញ៖ បន្ទាប់ពីទទួលបាន ចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធី Freshie Girl & Boy ជំនាន់ទី១២រួចមក កញ្ញា ស៊ីន យូប៊ីន ត្រូវបានមហាជនទូទៅ សង្កេតឃើញថា មិនសូវឃើញវត្តមាន របស់នាង នៅក្នុង កម្មវិធីធំៗក្នុង វិស័យ សិល្បៈឡើយ ។ មិនតែប៉ុណ្ណោះ ក៏កម្រនឹងបានឃើញ វត្តមាន របស់នាង បង្ហាញនៅក្នុងកម្មវិធី លើកញ្ចក់ ទូរទស្សន៍ ផងដែរ ។

Freshie Girl ចំណាត់ថ្នាក់លេង១រូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាស្រទាប់យុវវ័យ មួយចំនួន មាន ការងឿង ឆ្ងល់ថា ហេតុអ្វីបានជាកញ្ញា ស៊ីន យូប៊ីន ជាប់ចំណាត់ថ្នាក់លេខ១ហើយ ស្ងាត់ដូចចោរលួច សេះអ៊ីចឹង ? មិនដែល ឃើញនាង បង្ហាញវត្តមាន នៅក្នុងកម្មវិធីអីផ្សេងៗទាល់តែសោះ សូម្បីតែក្នុង នៅក្នុងខារ៉ាអូខេបទចម្រៀង ក៏មិន ឃើញដែរ ។

មូលហេតុ ធ្វើឲ្យមហាជន និងស្រទាប់យុវវ័យ មានការងឿងឆ្ងល់បែបនេះ ដោយសារតែគេមើលឃើញ ថា អតីត Freshie Girl & Boy ជំនាន់មុនៗ បន្ទាប់ពីពួកគេជាប់ជ័យលាភីភ្លាម ពួកគេបានបង្ហាញ វត្តមាន តាមរយៈការសម្តែង ខារ៉ាអូខេ ស្ពតពាណិជ្ជកម្ម និងខ្សែភាពយន្តជាដើម ។ ជាក់ស្តែងដូចជា កញ្ញា ហ៊ុយ ច័ន្ទរាជនី បន្ទាប់ពីនាងទទួល ជ័យលាភីស្រីស្អាតលេខ១ ក្នុងឆ្នាំ២០១១ ភ្លាមនាងបាន បង្ហាញវត្តមាន ជាបន្តបន្ទាប់ នៅក្នុងកម្មវិធីនានា នៅលើ កញ្ចក់ទូរទស្សន៍ និងតាមរយះការសម្តែង ខារ៉ាអូខេ ។

តែចំពោះ Freshie Girl វ័យក្មេងសាច់សម្បូរមន្ត ស្នេហ៍កញ្ញា ស៊ីន យូប៊ីន វិញ គេមិនបានឃើញវត្តមាន របស់នាង នៅលើកញ្ចក់ទូរទស្សន៍ ឬនៅក្នុងខារ៉ាអូខេបទចម្រៀងនោះទេ ។ ហេតុដូចនេះហើយ ធ្វើ ឲ្យគេនិយាយថា នាងស្ងាត់ ដូចចោរលួចសេះ បន្ទាប់ពី ជាប់ Freshie Girl លេខ១ ក្នុងឆ្នាំ២០១៣ ។

តែទោះជាយ៉ាងណាមហាជន និងស្រទាប់យុវវ័យមួយចំនួនសង្ឃឹមថា ស្រីស្អាតប្រចាំឆ្នាំ២០១៣រូបនេះ និងបង្ហាញ វត្តមានរបស់នាងនៅពេលឆាប់ៗខាងមុខ ព្រោះគេគិតថា នាងមិនបណ្តោយឲ្យកេរ្តិ៍របស់ នាង ដែលទទួលបាន យ៉ាងលំបាក រលត់បាត់ទៅវិញដោយគ្មានសកម្មភាពសិល្បៈណាមួយលេចធ្លោ នោះទេ ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: sin yubin entertainment khmer super star freshie girl 2013 ស៊ិន យូប៊ីន