CamNews

ព័ត៌មានជាតិ 

កម្មការិនីរោងចក្រ តាក់សាន់ ត្រូវបងធម៌វាយសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ ជិត ៥ពាន់ដុល្លារ

ភ្នំពេញ៖ នារីវ័យ ២២ឆ្នាំស្រស់ស្អាតម្នាក់ ជាកម្មការិនី រោងចក្រតាក់សាន់ និងជាអ្នករកស៊ីចងការប្រាក់ឲ្យកម្មករ រោងចក្រផងនោះ ត្រូវបងធម៌របស់ខ្លួនវាយសម្លាប់ប្លន់យកម៉ូតូ គ្រឿងអលង្ការ និងលុយ ១៥០០ដុល្លារ សរុប ប្រហែល ៥ពាន់ដុល្លារ ហើយដឹកសពនារីរងគ្រោះទៅទម្លាក់ចោល តាមបណ្តោយផ្លូវជតិលេខ៦១ ត្រង់ចំណុចភូមិ ថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

នារីរងគ្រោះ កញ្ញា សាន់ អាស្រស់ ត្រូវបានបងធម៌របស់ខ្លួនធ្វើសកម្មភាពវាយសន្លាប់ និង ប្លន់ទ្រព្យសម្បត្តិតាំងពី យប់ថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ហើយសពរបស់នាងទើបតែត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅរសៀលថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០១៥ម្សិលមិញនេះ ដោយមានអាការៈហើមស្អុយរលួយមើលស្ទើរតែមិនស្គាល់ទៅហើយ។

យោងតាមរបាយការណ៍របស់កម្លាំងនគរបាលខេត្តកណ្តាល បានឲ្យដឹងថា នារីជនរងគ្រោះ សាន់ អាស្រស់ មាន អាយុ ២២ឆ្នាំ ជួលបន្ទប់ស្នាក់នៅជាប់រោងចក្រក្នុងភូមិទឹកថ្លា សង្កាត់ ក្រាំងពង្រ ខណ្ឌពោធិ៍សែនជ័យ មានស្រុក កំណើតនៅភូមិស្វាយទាប ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃ វែង។ ឪពុកនារីរងគ្រោះមានឈ្មោះ លី សាន់ អាយុ ៤៦ឆ្នាំ ម្តាយឈ្មោះ ចេះ ម៉ារី អាយុ ៤៤ឆ្នាំ ជាកសិករ។

របាយការណ៍ដដែលបានឲ្យដឹងថា សមត្ថកិច្ច បានកំណត់អត្តសញ្ញាណជនល្មើសបានហើយ។ ជនល្មើសឈ្មោះ សំអុល មុន្នី ហៅ រាក់ អាយុ ៣០ មុខរបរកម្មកររោងចក្រ ស្រុកកំណើតនៅខេត្តកំពង់ចាម ស្នាក់នៅផ្ទះជួលបន្ទប់ ក្បែរនារីរងគ្រោះ ហើយបានរាប់អានគ្នាជាបងធម៌ ប្អូនធម៌ជាមួយនារីរងគ្រោះផងដែរ។

ឪពុកនារីរងគ្រោះ លោក លី សាន់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ ២០១៥នេះថា កូនស្រីរបស់លោក កញ្ញា សាន់ អាស្រស់ ត្រូវបានជនល្មើសវាយសម្លាប់នៅក្នុងបន្ទប់កាលពីថ្ងៃ សុក្រ ទី២០ ខែកុម្ភៈ ហើយបានប្រមូលយកទ្រព្យសម្បត្តិរួមមាន ម៉ូតូម៉ាក់ Honda Dream 125 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1BW-0197, ចិញ្ចៀនពេជ្រ ០២ វង់ តម្លៃប្រហែល ២.០០០ដុល្លារ, ខ្សែកផ្លាកទីន ចំនួន ០១ ខ្សែទម្ងន់ប្រហែល ៥ជី, កងដៃចំនួន០១ ទម្ងន់ប្រហែល ៥ជី, ទូរស័ព្ទដៃចំនួន ០២ គ្រឿង ម៉ាក Nokai និង How ei និងលុយ ១.៥០០ដុល្លារ។

លោក លី សាន់ បានរៀបរាប់ថា នៅយប់ថ្ងៃកើតហេតុកូនស្រីរបស់លោក ដែលស្នាក់នៅក្នុងបន្ទប់ជួលតែម្នាក់ឯង នោះ ខណៈអ្នកនៅក្បែរផ្សេងទៀត បាននាំគ្នាទៅធ្វើការរោងចក្រវេណយប់អស់នោះ បានទូរស័ព្ទហៅបងធម៌របស់ ខ្លួនជាអ្នករាប់អានគ្នាជាច្រើនឆ្នាំ ឲ្យមកជួយមើលទុយោទឹកបែកធ្លាយ។ ដោយមើលឃើញឱកាសល្អជន ល្មើសជា បងធម៌ បានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះប្លន់យកទ្រព្យសម្បត្តិតែម្តង ត្បិតជនល្មើស បានដឹងថា នារីរងគ្រោះ ជាអ្នកមានលុយកាក់ច្រើន។

ឪពុកនារីរងគ្រោះ បានឲ្យដឹងផងដែរថា ក្រោយពេលកើតហេតុភ្លាមៗគ្មាននរណាម្នាក់ដឹងថា នារីរងគ្រោះបានបាត់ ខ្លួនពីបន្ទប់ជួលដោយរបៀបណានោះទេ ហើយក៏មិនដឹងពីមូលហេតុយ៉ាងណានោះដែរ។ តែដោយមានការជជីក សួរខ្លាំងពីក្រុមគ្រួសារទៅលើភរិយាជនល្មើស ក៏ដូចជាជនល្មើស សំអុល មុន្នី នោះ ធ្វើឲ្យជនល្មើសរអើលខ្លួនក្លាច គេដឹង បានព្យាយាមគេចខ្លួនលែងត្រឡប់ចូលធ្វើការវិញ។

លើសពីនេះទៀត ប្រាំថ្ងៃក្រោយ នៃការបាត់ខ្លួននារីរងគ្រោះ ជនល្មើស សំអុល មុន្នី បានទូរស័ព្ទសារភាពប្រាប់ភរិ យារបស់ខ្លួនឈ្មោះ ភក្រ្តថា ខ្លួនជាអ្នកបានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ដែលជាប្អូនធម៌ ហើយយកទៅទម្លាក់ ចោលនៅតាមបណ្តោយផ្លូវជតិលេខ៦១ ត្រង់ចំណុចភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។ នេះបើ តាមការបំភ្លឺប្រាប់ពីលោក លី សាន់ ដែលទទួលបានការរៀបរាប់ប្រាប់ពីភរិយាជនល្មើស។

លោក លី សាន់ បានធ្វើការសន្និដ្ឋានជាមួយភាពជឿជាក់ក្រោយរកឃើញសពរបស់កូនថា កូនស្រីរបស់លោក ត្រូវ បានជនល្មើសវាយសម្លាប់នៅក្នុងបន្ទប់ជួលរបស់នាង ហើយទើបយកទៅទម្លាក់ចោល។ ការដែលហ៊ានអះអាង ដូច្នេះ ព្រោះភួយ ដែលរុំសពកូនស្រីនោះ គឺជាភួយនារីរងគ្រោះប្រើចារៀងរាល់ថ្ងៃ។

ក្រោយធ្វើសកម្មភាពសម្លាប់នារីរងគ្រោះ ប្លន់ទ្រព្យសម្បត្តិរហូតដល់ពេលនេះ ជនល្មើស សំអុល មុន្នី បានគេចខ្លួន បាត់ស្រមោល។

បច្ចុប្បន្នសពកម្មារិនីស្រស់សោភា លី អាស្រស់ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំ ណើតរបស់ខ្លួននាខេត្តព្រៃវែង។

ឪពុកនារីរងគ្រោះ បានថ្លែងទទូចដល់កម្លាំងនគរបាល ដែលមានសមត្ថកិច្ចសុំជួយតាមចាប់ជនល្មើសមកផ្តន្ទា ទោស ដើម្បីវិញ្ញាណក្ខន្ធកូនស្រីរបស់លោកបានទៅកាន់សុខគតិភព និងបានចាប់ជាតិជាថ្មីកុំឲ្យជួបគ្រោះអកុសល បែបនេះតទៅទៀត៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh