CamNews

តារា 

ប្រជាជន Seoul មានការសោកស្តាយ យ៉ាងខ្លាំងចំពោះទុក្ខធំ របស់ BIGBANG​ និង 2NE1

ព័ត៌មានកំសាន្ត ៖ មានព័ត៌មានមួយបានឲ្យដឹងថា BIGBANG​ និង 2NE1 ដែលនៅក្នុងផលិតកម្ម YG Entertainment បានធ្លាក់ឈ្មោះពី ការបោះឆ្នោត នៅលើ​អនឡាយ TIME Magazine’s “TIME 100” នៅក្នុងឆ្នាំ ២០១៦ នេះហើយ ។

នៅថ្ងែទី ២១ ខែមេសា ទស្សនាវដ្តី TIME បានធ្វើការបង្ហាញពី បញ្ជីឈ្មោះចុងក្រោយបង្អស់ របស់ The 100 Most Influential People ដែលជាប់ពាក់ព័ន្ធ ទៅនឹង អ្នកត្រួតត្រា អ្នកមានទេព្យកោសល្យ សិល្បៈករ មេដឹកនាំ និង អ្នកតំណាងមកពីទូទាំង ពិភពលោកថែមទៀតផង ។



គួររំលឹកឲ្យដឹងថា បន្ទាប់ពីបានដឹងថា គោលការណ៍ទាំងនេះ បែរជាគ្មានវត្តមាន ក្រុមសិល្បៈករ ដែលនៅក្នុងវិស័យ K-Pop គឺ ( BIGBANG​ និង 2NE1) ចូលរួម ពេលនោះស្រាប់តែ ក្រុមអ្នកគាំទ្រ បញ្ចេញអាកប្បកិរិយា សោកស្តាយ យ៉ាងខ្លាំងចំពោះរឿងនេះ ។ 



​កាលពីពេលបោះឆ្នោត កាលពីពេលមុនៗ ក្រុមតារាចម្រៀង BIGBANG បានជាប់ចំណាត់ថ្នាក់ទី ២ ចំពោះការបោះឆ្នោត នៅលើបណ្តាយសង្គម អនឡាញ អាចនិយាយបានថា ពួកគេគឺមានប្រជាប្រិយភាពជាង ប្រធានាធិបតី លោក Bernie Sanders ទៅទៀត ។ 

បើយើងនិយាយត្រលប់ទៅ កាន់ឆ្នាំ ២០១០ គឺមានតែក្រុមតារាចម្រៀង​ ដែលមានឈ្មោះគឺ Rain និង Kim Yuna​ ទេបានជាប់ឈ្មោះនៅក្នុងបញ្ជីចំណាត់ថ្នាក់ ។ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Bigbang 2NE1 Seoul South korea Kpop