CamNews

តារា 

លោក Lee Byung-hun តួ Storm Shadow ភាពយន្ត Hollywood G.I Joe ជិត​ក្លាយ​ជា​ឳពុក​គេហើយ

កូរ៉េ៖ តារាសម្តែងដ៏ល្បីរបស់កូរ៉េខាងត្បូង លោក Lee Byung-hun ជិតមានដំណឹងល្អហើយ បន្ទាប់ពីប្រពន្ធ ដែលក៏ជាតារាសម្តែង នាង Lee Min-jung មានផ្ទៃពោះ ២៧ សប្តាហ៍ ហើយនាងនឹងឆ្លងទន្លេ កូនដំបូងបង្អស់របស់ពួកគេ នៅខែមេសាខាងមុខនេះ។ បើតាមការចេញផ្សាយគេហទំព័រ channelnewsasia ចុះផ្សាយកាលពីថ្ងៃទី២០ ខែមករា កន្លងទៅ។

នាង Lee Min-jung បានថ្លែងនៅក្នុងសេចក្តី ប្រកាសព័ត៌មានមួយថា "សូមអរគុណ ចំពោះការយការចិត្តទុកដាក់មកលើរូបខ្ញុំ! ខ្ញុំមានការ ព្រួយបារម្ភ ជាច្រើន ប៉ុន្តែខ្ញុំនឹងព្យាយាម ធ្វើអ្វីៗឲ្យបានល្អបំផុតទៅតាមអ្វីដែលខ្ញុំអាចធ្វើបាន ក្នុងការរក្សាគ្រួសាររបស់ខ្ញុំរស់នៅជួបជុំគ្នា"។

ទីភ្នាក់ងារអ្នកចាត់ការទូទៅរបស់នាង Lee Min-jung បានថ្លែងបា្រប់តាមប្រព័ន្ធផ្សព្វផ្សាយថា ពួកគេមិនបានប្រកាសឲ្យដឹង ជាសាធារណៈ អំពីការ មានផ្ទៃពោះ របស់នាង ព្រោះតែពេលកន្លងទៅ ប្តីរបស់នាងធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធនឹងការគំរាមកំហែង នៃការដោះដូរប្រាប់ចំនួន ៤,៦លានដុល្លារ ជាមួយនឹងការដាក់បង្ហាញជាសាធារណៈ នូវវីដេអូក្លីបមួយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea