CamNews

តារា 

ច្បាស់ការមែនទែនហើយថា Lee min ho និង Suzy ពិតជា...

កូរ៉េ ៖ ថ្មីៗនេះបានលេចលឺពាក្យចចាមអារាមថា នាង Suzy និង Lee Min Ho បានត្រលប់ទៅសាងស្នេហាជាមួយគ្នាម្តងទៀត ក្រោយប្រកាសបែកគ្នា កាលពីចុងឆ្នាំ ២០១៧ កន្លងទៅនេះ ។ 

ប្រភពផ្លូវការរបស់ប្រទេសកូរ៉េ បានចុះផ្សាយ​កាលពីថ្ងៃទី សៅរ៍កន្លងទៅនេះថា ព័ត៌មានដែលតារាកូរ៉េទាំងពីរដួងនេះត្រលប់ទៅសេពគប់គ្នាម្តងទៀត មិនមែនជាការពិតទេ ពោលគឺគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ ។

ទទ្ទឹមនឹងនេះផងដែរ អ្នកគ្រប់គ្រងទាំងពីររបស់ នាង Suzy និង Lee Min Ho ក៏បានបញ្ជាក់ទៀតថា កំពូលតារាសម្តែងទាំងពីរដួងនេះ នៅតែជាមិត្តនឹងគ្នាដូចដើម ហើយមិនបានត្រលប់ទៅសាងស្នេហ៍ស្ងាត់ៗដូចព័ត៌មានបានចុះផ្សាយនោះឡើយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Lee min ho Suzy Seoul South korea kpop