CamNews

ព័ត៌មានអន្តរជាតិ 

ធនាគារ JP Morgan និយាយថា ពន្ធគយថ្មីរបស់អាមេរិក នឹងតេស្ដសមត្ថភាពចិន ក្នុងការបញ្ឈប់ការធ្លាក់ចុះសេដ្ឋកិ

អ្នកសេដ្ឋកិច្ចម្នាក់មកពីធនាគារ J.P. Morgan បាននិយាយកាលពីថ្ងៃសុក្រថា ពន្ធគយថ្មីរបស់អាមេរិក មកលើទំនិញរបស់ចិន អាចផ្ដល់ផលអាក្រក់ ចំពោះប្រទេសខ្លាសេដ្ឋកិច្ចអាស៊ីមួយនេះ ហើយគេមិនទាន់ដឹងច្បាស់នៅឡើយទេថា ក្រុងប៉េកាំង នឹងមានសមត្ថភាពខ្លាំងប៉ុណ្ណា ដើម្បីបញ្ឈប់ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសខ្លួន ។



ចាប់តាំងពីមានការវាយប្រយុទ្ធរឿងបញ្ហាពន្ធគយជាបន្តបន្ទាប់រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង បានផ្ដើមកើតឡើងប្រហែល ១ ឆ្នាំកន្លងមក អាជ្ញាធរចិន បានប្រើគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដើម្បីកំណត់ភាពអន្តរាយផ្នែកសេដ្ឋកិច្ចរបស់ខ្លួន ដែលបណ្ដាលមកពី ការកើនឡើងពន្ធគយរបស់អាមេរិកគួរឱ្យភ្ញាក់ផ្អើល  នេះបើយោងតាមការឱ្យដឹងរបស់លោក Bruce Kasman ប្រធានអ្នកសេដ្ឋកិច្ច និងជាប្រមុខនៃគម្រោងស្រាវជ្រាវសេដ្ឋកិច្ចនៃធនាគារវិនិយោគចិន ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅដើមខែនេះបានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញានេះតទៅ ពន្ធគយបន្ថែម ១០% នឹងត្រូវអនុវត្ដចំពោះទំនិញរបស់ចិនតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក នៅចុងក្រោយនេះ បានដកប្រភេទទំនិញមួយចំនួនចេញពីបញ្ជីទំនិញគោលដៅ និងពន្យារពេលការអនុវត្ដបញ្ញត្ដិពន្ធគយថ្មីលើទំនិញមួយចំនួនរហូតដល់ថ្ងៃ ទី១៥ ខែធ្នូ៕




 

 

 


អត្ថបទ៖ សារ៉ាត


ប្រភព៖ CNBC