CamNews

តារា 

សិស្សស្រីម្នាក់សម្រេចចិត្តធ្វើអត្តឃាតក្នុងរឿង “ខ្មោចចង-ក” ព្រោះតែទទួលរងនូវការធ្វើបាប…(មានវីដេអូ)

កំសាន្ត ៖ តាមរឿងព្រេងបានដំណាលថា រាល់មនុស្សដែលចង-កសម្លាប់ខ្លួន តែងតែមានកំហឹងចងអាឃាតខ្លាំងក្លា ហើយកំហឹងទាំងនោះ នឹងនៅដិតជាប់លើខ្សែចំណង។ នៅតំបន់ឆ្នេរកោះតៃវ៉ាន់ គេបានរៀបចំពិធីមួយ ដើម្បីបញ្ជូនខ្សែចំណងនោះទៅមាត់ឆ្នេរ។ ប្រជាជនធ្លាប់បានធ្វើពិធី "សែននំ" ដែលក្រោយមកប្តូរមកជា "សែននំស្នូលសាច់" ដើម្បីគោរពដល់វិញ្ញាណអ្នកស្លាប់ដោយចង-កនេះ។ ភាពសក្កិសិទ្ធ គឺអាចរម្ងាប់កំហឹងពពួកវិញ្ញាណអាក្រក់ និង ធ្វើឱ្យមនុស្សស្ងប់ចិត្ត។ ដោយឡែកនៅក្នុងរឿងបែបរន្ធត់ “ខ្មោចចង-ក” ឬ “The Rope Curse” បាននិយាយអំពីសិស្សវិទ្យាល័យស្រីម្នាក់ដែលត្រូវបានធ្វើបាបដោយសិស្សស្រីរួមថ្នាក់មួយក្រុមរហូតដល់ចំណុចមួយដែលនាងត្រូវសម្រេចចិត្តសម្លាប់ខ្លួនឯងដោយធ្វើការចង-ក។ ជាច្រើនឆ្នាំកន្លងផុតទៅវិញ្ញាណដែលពោរពេញទៅដោយកំហឹងមួយនេះបានស្ថិតនៅលើខ្សែចង-កដ៏គួរឲ្យខ្លាចដែលរង់ចាំសងសឹកទៅលើមនុស្សដែលបានធ្វើបាបនាង។ វិញ្ញាណដ៏កាចសាហាវមួយនេះបានទៅសងសឹកអ្នកដែលបានធ្វើបាបនាងម្ដងម្នាក់ៗយ៉ាងគួរឲ្យក្លាច។ មិត្តជិតស្និតម្នាក់ឈ្មោះ Jiawei បានដឹងពីគ្រោះថ្នាក់របស់វិញ្ញាណមួយនេះកាន់តែចូលមកក្បែរ នាងបានស្វែងរកគ្រូខ្មោចឲ្យជួយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រភពនៃបញ្ហាគ្រប់យ៉ាង គឺចេញពីសៀវភៅកំបាំងមួយដែលបានលាក់ទុកអស់ជាង 10 ឆ្នាំមកហើយ...តើ Weiwei អាចធ្វើអ្វីខ្លះ ដើម្បីបើកសៀវភៅ និងការពារខ្លួនគេបាន? ព្រមទាំងជីវិតមនុស្សជាទីស្រឡាញ់? បើចង់ដឹងឲ្យច្បាស់កុំភ្លេចមកទស្សនារឿង “ខ្មោចចង-ក” ដែលមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃទី ១១ ខែមីនា នេះហើយ។


ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕







ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Movie Article