CamNews

កំសាន្ត 

សុខ ជំនោរ បង្កើត​កម្មវិធី​ថ្មី"Dara Phleng Chit-Chat" ឲ្យ​តារា​ចម្រៀង​ជជែក​កម្សាន្ត ជាមួយ​ Fan

ភ្នំពេញ៖ ផលិតកម្ម ភ្លេងរីខដ ជាផលិតកម្មផលិតបទចម្រៀង សម្រាប់មិត្តយុវវ័យ ចាប់ពីដំណើរ
ជិត១ឆ្នាំមក តារាចម្រៀងស្រីប្រុស ជាច្រើនក៏ចាប់ផ្ដើមរះព្រោងព្រាត មានទាំងតារាចម្រៀងថ្មី និង
តារាចម្រៀងចាស់ ។ ក្នុងនោះតារាចម្រៀង ស្រីចាស់ជាងគេ គឺស្រីស្អាតរាំឡូយ លាង សុផាឡែន
អតីតតារាសម្ដែងស្រស់ស្អាត គៀត សុវណ្ណាឡាង តារាចម្រៀងរះថ្មី សំលេងពីរោះ សុខ វេនេសា
តារាចម្រៀងប្រុសគីឡូធ្ងន់ ម៉ុង ម៉ានិត តារាចម្រៀង ខេ អាយ ប្អូនប្រុសហ្សូណូ តារាចម្រៀង វិក
ខេន និងក្រុមតារាចម្រៀង ប្រុសដែលកប់យូរជាងគេ ឡេហ្គាស៊ី និងតារាចម្រៀងថ្មី មួយចំនួន
ទៀត ។

បន្ទាប់ពីដំណើរបានជាង១ឆ្នាំ ផលិតកម្មថ្មីនេះ មានឈ្មោះល្បីគួរសម ខណៈដែលផលិតបាន ចេញ
ចម្រៀងចំនួន៦វ៉ុល និង កាយវិការចំនួន៣វ៉ុល ដែលទទួលការគាំទ្រច្រើន ព្រោះបទចម្រៀង ស្ទើរតែ
៩០ភាគ គឺសម្រាប់មិត្តយុវវ័យតែម្ដង ។ ថ្វីដ្បិតតែផលិតកម្មថ្មី តែភាពល្បីល្បាញ របស់ផលិតកម្ម នេះ
មិនធម្មតាឡើយ ព្រោះបាន ការផ្សព្វផ្សាយ យ៉ាងពិសេស ពីសំណាក់ផលិតកម្ម ហង្សមាស និង ទូរ
ទស្សន៍ហង្សមាស ដែលជាក្រុមហ៊ុនតែមួយ ។

បន្ទាប់ពីទទួលការគាំទ្រច្រើន ពីសំណាក់មិត្តយុវវ័យ ថ្នាក់ដឹកនាំផលិតកម្ម ក៏រៀបចំជាព្រឹត្តិការណ៍
មួយមិនធ្លាប់មាន គឺការជួបជុំរវាងអ្នកគាំទ្រ និងតារាចម្រៀងប្រចាំផលិតកម្ម ។ នេះជាព្រឹត្តការណ៍
មួយមិនធ្លាប់មាននោះទេ ដែលតារាទាំងអស់ មកជួបជាមួយ អ្នកគាំទ្របែបនេះ ។

លោក សុខ ជំនោរ កវីនិពន្ធអភ័ព្វស្នេហ៍ និងជាថ្នាក់ដឹកនាំ ផលិតកម្ម ភ្លេងរីខដ បានប្រាប់ Looking
TODAY ថា មូលហេតុលោកបង្កើត កម្មវិធីជជែកកម្សាន្ត ជាមួយតារាភ្លេង (DARA PHLENG CHIT
-CHAT) នៅហាង Candy Tea-House ថ្ងៃទី៣១ ខែសីហា ២០១៣នេះ ដើម្បីបង្កើន ភាពស្និទ្ធស្នាល
រវាងតារាចម្រៀង និងអ្នកគាំទ្រ ដើម្បីជជែកគ្នា និងស្គាល់គ្នាឲ្យកាន់តែច្បាស់ ថា តារាដែលខ្លួនស្រ
ឡាញ់ចូលចិត្តធ្វើអ្វី ហើយក៏ដើម្បីឲ្យអ្នកគាំទ្រ ប្រាប់តារាចម្រៀងវិញថា ពួកគេចូលចិត្តស្ទីលបែប
ណា ព្រោះធ្វើបទចម្រៀង ដើម្បីតម្រូវអ្នកគាំទ្រ មិនមែនធ្វើស្ដាប់ម្នាក់ឯងទេ ។

កម្មវិធីថ្មីពុំធ្លាប់មាននេះ ក៏នឹងមានការជ្រើសរើស អ្នកចូលចិត្តការសម្តែង ដើម្បីបណ្តុះបណ្តាល
ក្លាយជាតារាសម្តែង ក្នុងផលិតកម្មភ្លេងរីខដ ហង្សមាសនិង រស្មីហង្សមាសផងដែរ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល