CamNews

តារា 

ម៉ានិត ពីតារាចម្រៀងក្នុង Youtube ក្លាយ​ជា​សមាជិក​ថ្មី របស់​ផលិតកម្ម​ភ្លេងរីខដ

ភ្នំពេញ៖ តារាចម្រៀងកំពុងតែ ល្បីល្បាញជាបណ្ដើរ ប្រចាំផលិតកម្ម ភ្លេងរីខដ លោក ម៉ានិត
កន្លងមក មហាជនដែលនិយម ទស្សនាប្រព័ន្ធ Youtube បានស្គាល់យ៉ាងច្បាស់ចំពោះ តារា
ចម្រៀងសម្បូរសាច់រូបនេះ ដោយសារលោក ជាតារាចម្រៀងដែល មានទេពកោសល្យរួចជា
ស្រេច ដោយអាចនិពន្ធ បានទាំងសាច់ភ្លេង នឹងទំនុកច្រៀង ហើយថែមទាំងដឹកនាំ សម្ដែង
ខារ៉ាអូខេ បានល្អទៀតផង ។

ជាមួយទឹកដមសំនៀងដ៏ផ្អែមល្ហែម អត្ថន័យប្លែកៗក្នុងបទចម្រៀង នាំឲ្យយុរវ័យជាច្រើនពាន់នាក់
បានចូលទៅទស្សនា និងស្ដាប់នូវបទចម្រៀង របស់លោក ក្នុងបណ្ដាញ internet Youtube ហើយ
មហាជនមិនតិចទេ ដែលចង់ស្គាល់រូបរាង មុខមាត់ពិតរបស់តារាចម្រៀង ដែលពោរពេញ ដោយ
ទេពកោសល្យរូបនេះ។

លោក ម៉ានិត បានចូលសិល្បៈ ច្រើនឆ្នាំមកហើយ តែដំបូងឡើយលោក ជាសមាកជិកនៃ ក្រុម
តារាចម្រៀងបុរស sun rise ដែលជាអ្នកនិពន្ធ ចម្រៀងនឹងសាច់ភ្លេង កាលនោះមិនសូវជាទទួល
ការគាំទ្រច្រើនណាស់ណានោះទេ ។ ក្រោយៗមក ម៉ានិតក៏បានថតជា ចម្រៀងរួចក៏បង្ហោះក្នុង
youtube ដោយសារទទួលការគាំទ្រច្រើន លោកក៏ថតជាវិដេអូបន្ថែមទៀត ។ ក្រោយមកទៀត
លោកក៏កាន់តែលេចធ្លោរទ្វេដង រហូតដល់ផលិតកម្ម ភ្លេងរីខដ៍ចាប់អារម្មណ៍ អញ្ជើញលោកចូល
ច្រៀង ក្នុងផលិតកម្ម និងមានតួនាទីជា អ្នកនិពន្ធមួយរូបផងដែរ ។

ប្រភពពីអ្នកសិល្បៈម្នាក់បានខ្សឹបប្រាប់ LookingTODAY ថា លោក ម៉ានិត ជាចៅប្រុសបង្កើតរបស់
អ្នកនិពន្ធនឹង ដឹកនាំរឿងដ៏ល្បី គឺ អ្នកស្រី ពាន់ ភួងបុប្ផា ដែលកាន់តែប ញ្ជាក់ឲ្យឃើញថា រូបគេពិត
ជាឈាមជ័រ អ្នកសិល្បៈមែន ទើបលោកមានសមត្ថភាព ដូចជាលោកយាយ របស់លោក។

ជំនួបផ្ទាល់ជាមួយ lookingTODAY ម៉ានិត បានរៀបរាប់ប្រាប់ថា លោកពិតជាសប្បាយចិត្តណាស់
ដែលបានចូលក្នុងផលិតកម្មថ្មី ហើយទទួលបាន ប្រជាប្រិយភាពលឿនបែបនេះ ។ លោកនឹងប្រឹង
ប្រែង ព្យាយាមបន្តទៀត ដើម្បីកុំឲ្យទស្សនិកជនខកចិត្ត លើរូបលោក ហើយនៅវ៉ុលក្រោយៗទៀត
លោកនឹងចាប់ដៃគូជាមួយ ស្រីស្អាត លាង សុផាឡែន វិញម្ដង ដើម្បីបង្កើតជាទស្សនីយភាពថ្មី កុំ
ឲ្យមានភាពច្រំដែល ។ ចំណែករឿងស្នេហាវិញ លោកមិនទាន់មានទេ ម្យ៉ាងលោកទើបតែមានអាយុ
១៨ ឆ្នាំប៉ុណ្ណោះ ។

តារាចម្រៀងក្នុងផលិតកម្មថ្មីនេះ មានដល់ទៅ ១៤ រូប តែសម្រាប់លោក ម៉ានិត វិញ គឺជាតារាច្រៀង
ដែលលេចធ្លោជាងគេ ពោល គឺលេចធ្លោតាំងពីមិនទាន់ ចូលផលិតកម្ម ភ្លេងរីខដមកម្ល៉េះ ដូចនេះមិន
ដឹងថា ផលិតកម្មយោងលោក ឬលោកយោង ផលិតកម្មវិញនោះទេ ៕

Looking Today

Looking Today

Looking Today

Looking Today

Looking Today

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: manith pleng record singer entertainment khmer star