ភ្នំពេញ៖ ខណៈដែលអាជ្ញាធរ កំពុងមមាញឹក ក្នុងការរក្សា សណ្តាប់ធ្នាប់ និងសុវត្ថិភាព ពេលរដូវ
ឃោសនាបោះឆ្នោតនោះ ម្ចាស់សំណង់ម្នាក់ បានលួចសាងសង់ផ្ទះដោយខុសច្បាប់គឺសង់រំលោភ
លើព្រែក និង លើបង្កាន់ដៃស្ពាន ដែលច្បាប់បានហាមឃាត់។ សំណង់មួយនេះ បាននិងកំពុង
សាងសង់នៅលើមាត់ព្រែកប្រា ពិសេសសង់ នៅជាប់ស្ពាន ដោយគងពីលើបង្កាន់ ដៃស្ពាន យ៉ាង
រលូន គិតមក ដល់ពេលនេះ ។
សំណង់នោះ សាងសង់បានប្រមាណ ២០ភាគរយហើយ ដូច្នេះសូមអាជ្ញាធរសង្កាត់ខណ្ឌត្រូវមាន
វិធានបន្ទាន់ ចុះទៅឃាត់ និងឲ្យធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការសាងសង់ ជាបន្ទាន់ ។
ពាក់ព័ន្ធនឹង ករណីលួចសាងសង់ផ្ទះ នៅលើព្រែក និងនៅលើបង្កាន់ដៃស្ពាននេះ លោក លីវ វណ្ណ
ថេង ចៅសង្កាត់ព្រែកថ្មី បានប្រាប់មជ្ឈមណ្ឌល ដើមអម្ពិលថា ចំពោះបញ្ហានេះ អាជ្ញាធរ សង្កាត់
បានរាយការណ៍ទៅខណ្ឌហើយ ។
លោកបន្តថា តាមការណែនាំ របស់អភិបាលខណ្ឌ លោក គួច ចំរើន ឲ្យអាជ្ញាធរសង្កាត់ ចាត់វិធាន
ការទប់ស្កាត់ ចំពោះសំណង់អនាធិបតេយ្យនិងសំណង់មិនរៀបរយ ដែលបានសាងសង់លើ ដីរដ្ឋ
ឬដីសាធារណ: តួយ៉ាង ដូចជា សំណង់កំពុងសាងសង់នេះ មិនត្រឹមតែសង់រំលោភលើ ចំណីមាត់
ព្រែកប្រាទេ គឺសង់រំលោភមក លើបង្កាន់ ដៃស្ពានព្រែកប្រាតែម្តង ដែលទង្វើនេះ គឺអាជ្ញាធរ មិន
អនុញ្ញាត ឡើយ ហើយ ត្រូវស្នើឲ្យម្ចាស់សំណង់ ត្រូវធ្វើការរុះរើជាបន្ទាន់ ។
លោកបញ្ជាក់ទៀតថា បើម្ចាស់ទីតាំងនៅតែរឹងទទឹងអាជ្ញាធរ និងចុះទៅវាយ កំទេចចោល ដោយ
គ្មានការយោគយល់ឡើយ។ លោកបានឲ្យដឹងថា សំណង់អត់ច្បាប់មួយនេះ បានលួច សាងសង់
ក្នុងអំឡុង ពេលឃោសនា បោះឆ្នោតនេះ។ សំណង់នោះ មានទំហំ ប្រមាណជា៤ម៉ែត្រ គុណនិង
៥មែត្រគឺស្ថិតនៅលើព្រែកប្រា ព្រំប្រទល់ សង្កាត់ព្រែកប្រា និងសង្កាត់ព្រែកថ្មីក្នុង ភូមិចំពុះក្អែក១
សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ មានម្ចាស់ឈ្មោះមាស ម៉ាលីន ភេទស្រី អាយុ៥១ឆ្នាំ ជាអាជីវករ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល