(ភ្នំពេញ)៖ ក្រោយសង្កេតមានការប្រើរូបសញ្ញា ឬ Logo របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លើ Facebook និងបណ្ដាញសង្គមផ្សេងៗ ថ្នាក់ដឹកនាំស្ថាប័នកីឡាកំពូលកម្ពុជានេះ បានចេញសេចក្ដីជូនដំណឹងមួយ ដើម្បីអំពាវនាវដល់អ្នកកំពុងប្រើប្រាស់រូបសញ្ញាដោយបំពានច្បាប់នេះ បញ្ឈប់ជាបន្ទាន់ បើមិនដូច្នោះនឹងមានការចាត់វិធានការតាមផ្លូវច្បាស់ជាមិនខាន ។
យោងតាមសេចក្ដីជូនដំណឹងរបស់ NOCC កាលពីម្សិលមិញ បានបញ្ជាក់ថា Logo របស់ខ្លួន គឺបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មត្រឹមត្រូវ ដើម្បីបង្ហាញពីអត្ដសញ្ញាតិជាតិមួយ ក្នុងការដឹកនាំបេសកកម្មកីឡា ចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្ដរជាតិនានា ។ ហេតុនេះ ទើប NOCC ជម្រាបដល់អ្នកប្រើប្រាស់រូបសញ្ញារបស់ខ្លួនទាំងឡាយ ត្រូវបញ្ឈប់ជាបន្ទាន់ ដើម្បីចៀសវាងការត្រូវប្រឈមមុខជាមួយច្បាប់ ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង