CamNews

តារា 

លោក Louis Scott នឹងរៀបការជាមួយមិត្តស្រីចាស់វស្សា ក្នុងពេលឆាប់ៗនេះ?

ថៃ ៖ ថ្មីៗនេះបានលេចលឺដំណឹងរៀបការរបស់ លោក Louis Scott ជាមួយមិត្តស្រីចាស់វស្សា គឺនាង Noon Ramida Prapatnobon ជាបន្តបន្ទាប់នៅលើគេហទំព័ររបស់ប្រទេសថៃ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតគឺ តួប្រុសក្នុងរឿង "ចុងភៅកំពូលស្នេហ៍" បានដឹកដៃមិត្តស្រី ដើម្បីធ្វើដំណើរកំសាន្តដល់ប្រទេសជប៉ុនថែមទៀតផង ។ 

ទទ្ទឹមនឹងនេះផងដែរ លោក Louis Scott បាននិយាយថា ការដើរលេងទៅក្រៅប្រទេសលើកនេះ មិនមែនជាការរៀបចំគម្រោងសូមមិត្តស្រីរបស់ខ្លួនរៀបការនោះទេ ប៉ុន្តែលោកគ្រាន់តែចង់បំពេញសន្យា ដូចដែលលោកធ្លាប់បាននិយាយជាមួយនាងប៉ុណ្ណោះ ។ 

តារាសម្តែងវ័យ ៣៥ ឆ្នាំរូបនេះបន្ថែមទៀតថា សម្រាប់មង្គលការនៅមិនទាន់កើតឡើងក្នុងឆ្នាំនេះទេ ព្រោះលោកកំពុងតែរកពេលវេលាសមស្របដើម្បីរៀបមង្គលការ ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Louis Scott Noon Ramida Prapatnobon