កូរ៉េ៖ តារាសម្តែងដ៏ល្បីកូរ៉េខាងត្បូង នាង Jang Nara បានចូលរួម ក្នុងព្រឹត្តិការណ៍ សន្និសីទសារព័ត៌មាន សម្រាប់រឿង "Mr. Baek" ជាមួយតារាសម្ដែងសង្ហា២រូប គឺ លោក Lee Joon អតីតសមាជិក MBLAQ និងលោក Jung Suk Won ធ្វើឲ្យ ទស្សនិកជន និងក្រុមអ្នគាំទ្រ មានការភ្ញាក់ផ្អើល ចំពោះសម្រស់ដ៏ស្រស់ស្អាត របស់នាង ប្រៀបដូចជា ស្រី ក្រមុំកំពុងពេញវ័យ។
ព្រឹត្តិការណ៍សន្និសីទសារព័ត៌មាន សម្រាប់រឿង "Mr. Baek" ត្រូវបានប្រារព្ធឡើង នៅប្រទេស កូរ៉េខាងត្បូង ដោយមានការចូលរួម ពីតារាសម្ដែង នៅក្នុងខ្សែភាពយន្ដនេះ ហើយក្នុងនោះ ក៏មានតារាសម្តែងនាង Jang Nara បង្ហាញ វត្តមានជាមួយសម្រស់វ័យក្មេង ទាក់ទាញការយកចិត្តទុកដាក់ ពីទស្សនិកជន និងអ្នកគាំទ្រ ពិសេសប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅស្រុកផងដែរ។
នាង Jang Nara ដែលជាតារាសម្តែង វ័យ ៣៣ឆ្នាំដ៏ល្បីល្បាញមួយរូប និងមានភាពស្រស់ស្អាត ក្នុងពិភពសិល្បៈរបស់ ប្រទេសកូរ៉េ ដូច្នេះនៅក្នុងព្រឹត្តការណ៍ថ្មីនេះ នាងតែងតែទទួលបាន ការកោតសរសើរ ពីទស្សនិកជនមិនដាច់ឡើយ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល